ផ្លូវក្រាលកៅស៊ូត្រូវបានបាក់ស្រុតដោយទឹកហូរច្រោះ រថយន្តធុនធំត្រូវបានផ្អាកមិនអោយធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តាអាសន្ន
(ស្រុកព្រៃនប់)-យោងតាមអាជ្ញាធរមូលដ្ឋានប្រាប់អោយដឹងនៅរសៀលថ្ងៃទី២ សីហា២០២០នេះថា ផ្លូវសម្តេចសង្ឃ(ថ្មដា)វាលរេញ-ស្ទឹងហាវ ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង២រសៀលនេះ រថយន្តធុនធំត្រូវបានផ្អាកមិនអោយធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តាអាសន្ន ដោយហេតុថា នៅកំណាត់ផ្លូវនោះត្រង់ចំណុចស្ពានទី៨ស្ថិតក្នុងឃុំជើងគោ ផ្លូវក្រាលកៅស៊ូត្រូវបានបាក់ស្រុតដោយទឹកហូរច្រោះ តែសម្រាប់រថយន្តធន់តូចអោយដំណើការធម្មតា ។
លោក ប្រធានមន្ទីរសាធារណការនិងដឹកជញ្ចូនខេត្តព្រះសីហនុបានបញ្ជាក់ថា អជ្ញាធរមូលដ្ឋាននិងក្រុមហ៊ុនសាងសង់ ផ្លូវ ១៤៦B បានចេញទៅដល់គោលដៅនោះហើយដើម្បីធ្វើការជួសជុលបន្ទាន់។



