ផ្លែ​ទំពាំង​បាយ​ជូរមានអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះ​សុខភាព​​ និង សម្រស់!

ផ្លែ​ទំពាំង​បាយ​ជូរ គឺ​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ក្នុង​ចំណោម​ផ្លែ​ឈើ​ពេញ​និយម​ដទៃ​ទៀត ដែល​នេះ​ដោយ​សារ​តែ​រស់ជាតិ​ដ៏​ឆ្ងាញ់​របស់​វា​ បូក​រួម​ជា​មួយគុណ​តម្លៃ​នៃ​សុខភាព​ជាច្រើនផង​ដែរ​។ ផ្លែ​ទំពាំង​បាយ​ជូរ​ គឺ​ជា​ឃ្លាំង​ស្ដុក​ទុក​នូវ​វីតាមីន A, C និង B6។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ វា​ក៏ជា​ប្រភព​ដ៏មាន​តម្លៃ​នៃ​សារជាតិ​រ៉ែ​សំខាន់​ដទៃ​ទៀត​ ដូចជា ប៉ូតាស្យូម កាល់​ស្យូម ដែក ហ្វូស្វូរុស ម៉ាញ៉េស្យូម និង​សេឡេស្យូម​។ថ្ងៃ​នេះ​ដែរ ខ្មែរ​សារិកា​ សូម​នាំ​មក​ជូន​លោក​អ្នក​នូវ​គុណ​ប្រយោជន៍​ចំពោះ​សុខ​ភាព​មួយ​ចំនួន​របស់​ផ្លែ​ទំពាំងបាយ​ជូរ៖

១- ពន្យារ​ភាព​ចាស់: ​ផ្លែ​ទំពាំងបាយ​ជូរ​គឺ​ជា​ផ្លែ​ឈើ​ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​អាការៈចាស់​បាន​ ដូចជា​ទប់​ស្កាត់​ភាព​ជ្រីវ​ជ្រួញ ជំនួយ​ស្បែក​មុខ ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ​។ ផ្លែ​នេះ មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ Flavanoids ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​យ៉ាង​ខ្លាំង​មួយ ហើយ​អាច​ជួយ​ទប់ស្កាត់​ដំណើរវិវឌ្ឍទៅ​រក​ភាព​ចាស់​បាន​។

២- ការពារនឹងជំងឺមហារីកៈ ក្នុងផ្លែទំពាំងបាយជូរមានសារ​ជាតិអុកស៊ីតកម្មដែលបានជួយការពារ និងប្រឆាំងជំងឺមហារីក។បន្ថែមលើនេះទៀត ទំពាំងបាយជូគឺ​អាចការពារពោះវៀនធំ, សួត ក្រពេញប្រូស្តាត ការពារស្បែកពីកាំរស្មី UVB និងជំងឺមហារីកសុដន់ជាដើម។

៣- បង្កើន​ថាម​ពល​នៅពេលរួមភេទ: ដោយ​សារ​តែ​ផ្លែ​ទំពាំង​បាយ​ជូរ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុដ៏​មានតម្លៃ​ជាច្រើន បាន​ធ្វើ​ឲ្យ​ផ្លែ​ឈើនេះ អាច​ជួយ​បង្កើន​ថាម​ពាល​ក្នុង​ខ្លួន​អ្នក​បាន ដែល​រួមមាន​ទាំង​ការ​ជម្រុញ​ថាម​ពលនៅពេលរួមភេទ ដែល​ជួយជម្រុញនូវកោរសិការចំណង់​បាន២០%ផង​ដែរ​។ ក្រៅ​ពីនេះ​ វា​អាច​ជួយ​ព្យាបាល​ជំងឺ​ក្រលៀន បង្កើន​សាច់​ដុំ និង​ការ​ពារ​ជំងឺ​ភ្នែក​ឡើង​បាយ​បាន​ទៀត​ផង​។

៤- ការ​ពារ​ជំងឺ​ហឺត: ផ្លែ​ទំពាំង​បាយ​ជូរ គឺ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​អ្នក​កំចាត់​ជំងឺ​ហឺត ដោយ​សារ​តែ​វា​មាន​ថាម​ពាល​ជ្រួត​ជ្រាប​ខ្ពស់ ហើយ​អា​ច​ជួយ​បង្កើន​នូវ​ជាតិ​សំណើម​ដែល​មាន​នៅ​ក្នុង​សួត។ ទំពាំង​បាយជូរ​ក្រហម មាន​សារធាតុ​ប្រឆាំង​បាក់​តេរី​ដ៏ខ្លាំង​ក្លា ដែលអាច​ការពារអ្នក​ពី​ការ​ឆ្លង​រោគ​ហឺត​។

៥- បង្កើន​ការ​ចង​ចាំ​: ការបរិភោគទំពាំងបាយជូរជាទៀងទាត់​អាចបង្កើនការចងចាំបានច្រើនជាងអ្នក​ដែលមិនសូវញុំាផ្លែទំពាំងបាយជូរ ព្រោះថាសារធាតុ Resveratrol ក្នុងទំពាំងបាយ​ជូអាចបង្កើនលំហូរឈាមទៅកាន់ខួរក្បាល​និងធ្វើអោយប្រសើរឡើងនូវការសំរួលផ្លូវចិត្ត។បន្ថែមលើនេះ ទំពាំងបាយជូរអាច​ពន្យាពេលការធ្លាក់ចុះនៃ​ជំងឺសរសៃប្រសាទ(ជំងឺវង្វេង)។

៦- ជួយ​ព្យាបាល​ការ​ទល់​លាមក​: អាស៊ីត​សរីរាង្គ ហើយ​និង​សារធាតុសេលុយ​ឡូស ដែលមាន​នៅ​ក្នុង​ផ្លែ​ទំពាំង​បាយ​ជូរ អាច​ជូយ​ព្យាបាល​ការ​ទល់​លាមក​បាន​យ៉ាង​មានប្រសិទ្ធិភាព​។ វា​អាច​ធ្វើ​ឲ្យ​លាមក​ដែល​កក​ស្ទះ ធ្លាក់​ចុះ​មក​បាន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ជាតិ​ដែក​ដែក​ខ្ពស់ ដែល​មាន​ក្នុង​ផ្លែ​ទំពាំង​បាយជូរ​ អាច​ជួយប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នឿយ​ហត់​អស់​កម្លាំង និង​បង្កើនថាម​ពល​ដែល​បាត់​បង់​បាន​ទៀត​ផង។

ជួយសំរួលដំណើរសរសៃឈាមនៃបេះដូងៈ​​ ​ការទទួលទានផ្លែទំពាំងបាយជូឬ​ការផឹកស្រាពណ៌ក្រហមជាទៀងទាត់ នឹងផ្តល់នូវផល​ប្រយោជន៍ជាច្រើនដល់សុខភាពមានដូចជា៖ កាត់បន្ថយហានិភ័យ​នៃការកកស្ទុះសរសៃឈាមក្នុងបេះដូង និងជួយរក្សាសម្ពាធ​ឈាមឲ្យមានលំនឹង។នេះគឺព្រោះតែទំពាំងបាយជូរមាន​សារធាតុប៉ូតាស្យូម និងសារធាតុ​សូដ្យូមខ្ពស់ជាងផ្លែឈឺមួយចំនួន។

៨- ប្រយុទ្ធប្រឆាំងនិងភាពអស់កម្លាំងៈ ផ្លែទំពាំងបាយជូអាចធ្វើជា​អាហារសម្រន់ដ៏ល្អមួយសម្រាប់ការ​ប្រយុទ្ធប្រឆាំងនឹងភាពអស់​កម្លាំងនិងបង្កើនថាមពល​ដល់រាងកាយ ព្រោះវា​បានផ្ទុកវីតាមីន ម៉ាញេស្យូម, ផូស្វ័រជាតិដែក, និងទង់ដែង ដែលសារធាតុចិញ្ចឹម​ទាំងអស់នេះរួមគ្នាបង្កើនបានជាប្រព័ន្ធភាព​ស៊ាំការពាររាង​កាយនិងប្រយុទ្ធប្រឆាំងនឹងរោគសញ្ញានៃការអស់កម្លាំង

By: Bonny