ផ្លែល្វាមានអត្ថប្រយោជន៍ច្រើន ដែលពិតជាស្មានមិនដល់ចំពោះមនុស្ស ជាពិសេសនោះគឺស្ត្រីដែលឆ្លងទន្លេរួចអត់ទឹកដោះ

ផ្លែល្វាគឺជាប្រភពផ្គត់ផ្គង់សារជាតិកាកសរសៃដ៏សម្បូរ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារបានខ្លាំង ហើយថែមទាំងជួយបង្ការ និងប្រឆាំងតបតជំងឺមហារីកមួយចំនួន ។ ផ្លែល្វាជួយទប់ស្កាត់ជំងឺមហារីកពោះវៀនធំ ។ ផ្លែល្វាមានបរិមាណជាតិដែកខ្ពស់ជួយទប់ស្កាត់ជំងឺខ្វះឈាម ។ ផ្លែល្វាផ្ទុកកាល់ស្យូមយ៉ាងច្រើន ដោយអ្នកគ្រាន់តែបរិភោគផ្លែនេះស្រស់តែ២-៣គ្រាប់ក្នុង១ថ្ងៃ ក៏វាមានជាតិកាល់ស្យូមឲ្យដល់ប្រព័ន្ធឆ្អឹងបានយ៉ាងគ្រប់គ្រាន់។ ផ្លែល្វាមានផ្ទុកម៉ាញ៉េស្យូម និងវីតាមីន K2 រួមនឹងកាល់ស្យូម ហើយការគួបផ្សំរវាងម៉ាញ៉េស្យូម និង K2 វាជួយឲ្យប្រព័ន្ធឆ្អឹងមានសុខភាពមាំមួនល្អណាស់ ។ ប្រភេទផ្លែនេះក៏ជួយឲ្យរាងកាយប្រឆាំងតបតនឹងបណ្តារ៉ាឌីកាល់សេរី ដែលជាមូលហេតុបង្កឲ្យមានជំងឺជាច្រើន ។ ផ្លែល្វាក៏ជួយរក្សា triglyceride (សារធាតុខ្លាញ់) ឲ្យនៅកម្រិតទាប ដែលរាងកាយអាចគ្រប់គ្រងបាន ហើយក៏ប្រសើរដល់សុខភាពបេះដូង ។

ខាងលើជាផលប្រយោជន៍ទូទៅរបស់ផ្លែល្វា ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះគឺតួនាទីរបស់ផ្លែនេះក្នុងការព្យាបាលជំងឺមហារីក ។ ផ្លែល្វាសម្បូរសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី ។ដំបូងបង្អស់គេពិនិត្យឃើញថា ផ្លែល្វាស្រស់ ឬក្រៀម ព្រោះតែវាសម្បូរជាតិកាកសរសៃ ទើបវាមានតួនាទីធំធេងសម្រាប់បង្ការជំងឺមហារីកព្រោះវៀនធំ ។ ការសម្បូរទៅដោយសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីជាហេតុធ្វើឲ្យវាជួយដល់ការបង្ការ និងព្យាបាលជំងឺមហារីកដោះព្រោះថា វត្តមាននៃបណ្តារ៉ាឌីកាល់សេរី ត្រូវបានចាត់ទុកថា ជាមូលហេតុសំខាន់បំផុតបង្កឲ្យមានជំងឺមហារីក ។

ទន្ទឹមនោះដែរ ការស្រាវជ្រាវកន្លងទៅ ថ្មីៗនេះ បង្ហាញឲ្យឃើញថា សារធាតុដែលគេចម្រាញ់ចេញពីផ្លែល្វាជួយដល់ការបង្ខាំងកំណើនកោសិកាមហារីកបានដល់ទៅ៧៥%។ ការសិក្សានេះត្រូវបានចាប់ផ្តើមលើអ្នកជំងឺមហារីកខួរក្បាល ។ ស្រដៀងគ្នានេះដែរនៅក្នុងការទប់ស្កាត់ និងជួយព្យាបាលជំងឺមហារីកថ្លើម សារធាតុចម្រាញ់នេះក៏ត្រូវបានប្រើប្រាស់ ក្នុងការព្យាបាលមហារីកថ្លើម ហើយទទួលបានលទ្ធផលវិជ្ជមាន ។ កំណើននៃកោសិកាមហារីកត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ៕

ជួយព្យាបាលស្ត្រីឆ្លងទន្លេអត់ទឹកដោះ ជំងឺប្រមាត់ ហឺត
រដូវមកមិនទៀង មុខមានមុនក្រហមៗ គ្រុនចាញ់
ជួយចែកគ្នាដឹងផង!
*ការព្យាបាល៖
– យកផ្លែខ្ចី និងស្លឹកខ្ចីធ្វើជាអន្លក់ ឲ្យចេញទឹកដោះច្រើន ព្យាបាលរាគ
– ស្លឹកព្យាបាលឈឺឆ្អឹងឆ្អែង គ្រុនចាញ់ ស្ត្រីឆ្លងទន្លេអត់ទឹកដោះ
– ជ័រ លាយជាមួយកំបោរលាបពីក្រៅរមាស់កើតអាត់ បូស ព្យាបាលរលាក
– ឫសព្យាបាលរាគមួល
– ជ័រ របស់ឫសព្យាបាលទឹកនោមផ្អែម
– ស្លឹក ជាម្សៅលាយទឹកឃ្មុំព្យាបាលជំងឺប្រមាត់
– ផ្លែ ព្យាបាលរដូវមកមិនទៀង
– ជ័រ បន្សាបការពុល និងពស់ចឹក បើឈឺក្បាលគេយកជ័រលាបលើក្រដាសបិតសៀតផ្កាសងខាង
– រលាក គេយកជ័រលាយជាមួយផ្នែកសនៃពងមាន់ លាបលើក្រដាសបិតកន្លែងរលាក
– កូនក្មេងរមាស់យកស្លឹកខ្ចីបុកបិតលើរបាស់
– មុខមានមុនក្រហមៗ យកស្លឹកដែលមានដង្កូវ ដាំទឹកឆ្ពុងរាល់ថ្ងៃ
– យកផ្លែល្វា + ផ្លែខ្នុរខ្ចី ហាន់ឲ្យតូចដាំជាបបរជាមួយបាយដំណើបជួយឲ្យមានទឹកដោះ
– គ្រុនចាញ់យកស្លឹកដែលជ្រុះធ្លាក់ក្នុងភក់ រើលាងឲ្យស្អាតហាលឲ្យស្ងួតហាន់ល្អិតៗលីងឲ្យឈ្ងុយចំនួន១០០ក្រាម ដាំទឹក១លីត្រផឹកព្រឹកល្ងាចរហូតបាន៥ថ្ងៃ
– ជ័រលាយជាមួយទឹកឃ្មុំផឹកមុនចូលដេកព្យាបាលហឺត។
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ក្រសួងសុខាភិបាល
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

By: Bonny From: SOPHALLETH and https://kohsantepheapdaily.com.kh/