ផ្សារដែក កំទេចភ្លើងបានខ្ទាតទៅចំកាំជ្រួចទើបបណ្តាលឲ្យឆេះផ្ទះភ្លាមៗតែ​ម្តង​

ខេត្ត​បាត់ដំបង​៖ថ្ងៃ សុក្រ ១០រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ១៤ ខែ សីហា គ.ស ២០២០ វេលាម៉ោង ១៦:១០​ នាទីរសៀល ស្ថិតនៅក្នុងក្រុមទី ០៥ ភូមិកំពង់គល់ ឃុំ​ ចែងមានជ័យ ស្រុក​ បាណន់ ខេត្ត​ បាត់ដំបង មានករណី​អគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះផ្ទះ​ចំនួន​ ០១​ ខ្នង ទំហំ ៩មx៦ម (ឆេះទាំងស្រុង) ធ្វើអំពីឈើ ដំបូលប្រក់​ស័ង្កសី ជញ្ជាំងក្តារ របស់ម្ចាស់ឈ្មោះ អូន វិទូ ភេទ​ ប្រុស អាយុ ២២​ ឆ្នាំ ស្នាក់នៅទីកន្លែងកើតហេតុខាងលើ​ ។

-​ ឆេះសម្ភារក្នុងផ្ទះមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យគ្រោះ​ថ្នាក់​ដល់មនុស្សទេ និងឆេះកាំជ្រួចសម្រាប់បាញ់ពេលដុត​សាកសព​សរុបអស់ចំនួន ៧០០ដើម​ ។
-​ សរុបការខូចខាតអស់ចំនួន​ ១២.០០០$​ ។
+​ មូលហេតុ:​ បណ្តាលមកពីម្ចាស់ផ្ទះផ្សារដែក កំទេចភ្លើងបានខ្ទាតទៅចំកាំជ្រួចទើបបណ្តាលឲ្យឆេះភ្លាមៗតែ​ម្តង​ ។
-​ ភ្លាមៗនោះពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយ​សារទទួលដំណឹងមាន​ការយឺតពេលទៅ​ហើយ​ ។