ពលករខ្មែរជិត៣០នាក់បានបន្តសំរុក ចាកចេញពីប្រទេសថៃ ចួលប្រទេសវិញ នារសៀលថ្ងៃពុធតាមច្រកតំបន់អូរអន្លក់
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ នៅថ្ងៃពុធ ១៤ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ រួចចំនួន ២៨៣នាក់.ស្រី១០៧នាក់.ក្មេង៤៤នាក់.ស្រី២៤នាក់.កម្លាំងយើងបានកត់ឈ្មោះរួច ក្រុមគ្រូពេទ្យធ្វើតេសរហ័ស។
ជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន១២នាក់ ស្រី២នាក់.ស្រី៣នាក់ ។
ដោយឡែក ពលករចំនួន ១០១នាក់. .បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១៧០នាក់. ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ