ពលករចំនួន ២១នាក់ត្រូវបាននគរបាលទប់ស្កាត់សួរនាំ ខណ:បម្រុងឆ្លងដែនដោយខុសច្បាប់ចូលទឹកដីថៃ

បន្ទាយមានជ័យ: ពលករប្រុសស្រី២១នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ក្បាលទំនប់ នៃវរ:សេនាតូចនគរបាលការពារព្រំដែនគោក ៨១៥ សហការជាមួយកម្លាំងប្រតិបត្តិការសឹករងស្រុកម៉ាឡៃ ទប់ស្កាត់យកមកសួរនាំ ខណ:ព្យាយាមឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ នៅវេលា ម៉ោង១៩ យប់ ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅចំនុចដើមធ្នង់ ស្ថិតនៅ ភូមិក្បាលទំនប់ ឃុំអូរសំពរ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ៨១៥ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសបទល្មើសនាំពលករឆ្លងដែនដោយខុសច្បាប់ ។

លោកមេបញ្ជាការបានបន្តថា ប្រជាពលរដ្ឋខ្មែរ ចំនួន ២១នាក់ ស្រី០៧នាក់ មកពី ០៥ ខេត្ត ៖ ១-បន្ទាយមានជ័យ ០៣នាក់, ២-កំពង់ធំ ០៧នាក់, ៣-បាត់ដំបង ០៣នាក់, ៤-ត្បូងឃ្មុំ ០៧នាក់, ៥-កំពត ០១នាក់ ។ បច្ចុប្បន្នពលករទាំងនោះ ធ្វើការអប់រំ ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។ សូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ អនុវត្ត វិធាន របស់ក្រសួងសុខាភិបាល ៣ កុំ ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online