ពលរដ្ឋរាប់រយនាក់នៅព្រឹកថ្ងៃទី១៩មិថុនានេះ នាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៦Aត្រង់ចំណុចមុខវត្តព្រែកអញ្ចាញ…
ភ្នំពេញៈពលរដ្ឋរាប់រយនាក់នៅព្រឹកថ្ងៃទី១៩មិថុនានេះ នាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៦Aត្រង់ចំណុចមុខវត្តព្រែកអញ្ចាញក្បែរសាលាស្រុកមុខកំពូល។ ជាការតវ៉ាប្រឆាំងនឹងម្ចាស់អាជីវកម្មលក់ខ្សាច់ដែលយកដីរបស់វត្តទៅធ្វើជាកន្លែងលក់ខ្សាច់ ធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្បែរនោះ។ការបិទកំណាត់ផ្លូវជាតិដ៍សំខាន់នេះបានធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើផ្លូវជាតិលេខ៦A ខណៈក្រុមអាជ្ញាធរកំពុងតែធ្វើការសម្របសម្រួល។ សាក្សី និយាយថា ការស្ទះចរាចរណ៍គឺចាប់ពីចំណុចបាក់ខែងរហូតដល់ស្រុកមុខកំពូល និងចាប់ពីចំណុចស្រុកមុខកំពូលរហូតដល់រកាកោង។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅម៉ោងជិត១១ថ្ងៃត្រង់ថា អាជ្ញាធរបានសម្របសម្រួលឲ្យមានការបើកផ្លូវធ្វើចរាចរណ៍បានឡើងវិញហើយ ហើយថានៅម៉ោង២រសៀលក្រុមការងាររបស់ខេត្តចុះទៅដោះស្រាយបញ្ចប់់បញ្ហា៕
ប្រភពៈRFI