ពិធីបុណ្យចូលឆ្នាំ៣ថ្ងៃ បូកទាំងថ្ងៃអាទិត្យ១ថ្ងៃទៀត សរុបចំនួនភ្ញៀវទេសចរទូទាំងប្រទេសមានជាង ៥លាន១៧ម៉ឺននាក់

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៥ ១៧៥ ៧៥៤ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៥ ១៤០ ៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥ ២៥៩ នាក់។ ចំពោះតួលេខប្រចាំថ្ងៃ រួមមាន៖

* ថ្ងៃទី១៤ ខែមេសា៖ ៨៦២ ៨៩៧ នាក់

* ថ្ងៃទី១៥ ខែមេសា៖ ១ ៥៧៩ ២៥១ នាក់

* ថ្ងៃទី១៦ ខែមេសា៖ ២ ១៤៨ ១៧៨ នាក់

* ថ្ងៃទី១៧ ខែមេសា៖ ៥៨៥ ៤២៨ នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖

* ខេត្តបាត់ដំបង ៦៥៣ ៨៩៦ នាក់

* ខេត្តកំពង់ចាម ៥៤១ ៩០០ នាក់

* ខេត្តបន្ទាយមានជ័យ ៤៧១ ១១៩ នាក់

* ខេត្តសៀមរាប ៤៥៥ ៩៨៤ នាក់

* ខេត្តព្រៃវែង ៣៩៦ ៣២៨ នាក់

* ខេត្តកំពង់ស្ពឺ ៣៤៥ ០១៨ នាក់

* ខេត្តពោធិ៍សាត់ ៣៣៨ ៩១៦ នាក់

* ខេត្តកំពង់ឆ្នាំង ៣០០ ៥៦១ នាក់

* ខេត្តកំពត ២៨៤ ៨៩៣ នាក់

* ខេត្តព្រះសីហនុ ២៦៤ ៣០៨ នាក់

* រាជធានីភ្នំពេញ ២៤០ ៤៦០ នាក់

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online