ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋានស្រុកឧដុង្គ
កំពង់ស្ពឺ ÷ នាព្រឹកថៃ្ងសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាលស្រុកឧដុង្គមានរៀបចំពិធីផ្ទេរភារកិច្ច-តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ក ជូនមន្រ្ដីកងកម្លាំងនគរបាលចំណុះ អធិការដ្ឋាននគរបាលស្រុកឧដុង្គ ។
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បានការអញ្ជេីញជាអធិបតីពីរសំណាក់លោកឧត្តមសេនីយ៍ត្រី ឯក សាលួត ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដ និងមានការចូលរួមពីរលោកអធិការ លោកអធិការរង លោកនាយផ្នែក-នាយរងផ្នែក លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១៥ ។



មានប្រសាសន៍ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ លោកឧត្តមសេនីយ៍ត្រី ឯក សាលួត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្នងការ នគរបាលខេត្ដ កងកម្លាំងនគរបាលទាំងអស់ត្រូវរួមគ្នាបន្ដខិតខំបំពេញការងារតាមជំនាញរៀងៗខ្លួននិងសូមកោតសរសើរ ដល់មន្ត្រីកងកម្លាំងនគរបាលគ្រប់ផ្នែក ប៉ុស្តិ៍ ដែលបានខិតខំសម្រេចបានសមិទ្ធផលជាច្រើនក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ លេីសពីនោះត្រូវមានឥរិយាបទទន់ភ្លន់ ប៉ុន្ដែមុឹងម៉ាត់ ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ឆាប់រហ័ស បន្តការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីមូលដ្ឋានគ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកំរិតអប្បបរមា បន្ថែមពីនេះត្រូវគោរពឱ្យបានមុឺងម៉ាត់ នូវវិន័យរបស់កងកម្លាំងនគរបាលជាតិ ចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីក្លាយខ្លួនជាមន្ត្រីគំរូ ដែលជាជំនឿជឿទុកចិត្តរបស់ប្រជាពលរដ្ឋគ្រប់ៗរូបនៅក្នុងមូលដ្ឋានផងដែរ គម្បីជៀសវាងការប្រេីអំណាចតួនាទីខុសនិងជាប់ពាក់ព័ន្ធ ជាមួយបញ្ហាផ្សេងៗ។


បន្ថែមពីនេះមន្ត្រីកងកម្លាំងទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព និងរក្សាអនាម័យជាប្រចាំដើម្បីបង្ការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល៕




