ពេលសែនក្បាលទឹកស្អែកនេះ កុំភ្លេចធ្វើរឿង ៣នេះ ដើម្បីជោគលាភ សំណាងខ្លាំង ក្រៅពីការប្រឹងប្រែង

ពិធី​សែន​ក្បាល​ទឹក​ របស់​ជន​ជាតិ​ចិន ដែល​អត្ថន័យជា​ភាសា​ខ្មែរ​ គឺស្រដៀង​​ទៅ​នឹង​បុណ្យ​ភ្ជុំ​របស់​ខ្មែរយើង។​ ​នៅ​ពេល​បុណ្យ​នេះ​ចូល​មក​ដល់​ទាំង​ជនជាតិ​ចិន និង​អ្នក​ជាប់​សែស្រឡាយ​ចិន​នៅ​តាម​ប្រទេស​នានា បូក​រួម​ទាំង​កម្ពុជា​ តែង​ប្រារព្ធ​តាម​ទម្លាប់ ដើម្បី​សុំ​សុខ​សប្បាយ និង​លាភ​សំណាង។

សម្រាប់​ឆ្នាំ ២០២០ ពិធី​សែន​ក្បាល​ទឹក នឹង​ចូល​មក​ដល់​ នៅ​ថ្ងៃ​ទី០២ ខែ​សីហា។ ជា​ទម្លាប់ គឺ​តែងតែ​មាន​ជំនឿ និង​រៀប​ចំ​សែន​ព្រេន​តូច ធំ សុំ​សេចក្ដី​សុខ​ ជោគជ័យ និង​លាភ​នានា ជា​រៀង​រាល់​ឆ្នាំ ពី​អ្នក​ស្លាប់​ទៅ។

​ស្រប​នឹង​ពិធី​ប្រពៃណី​ដូនតា​ចិន ជិតមកដល់នេះ ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​ទ្រព្យ​ធំ អ្នក​អាច​ប្រើ​វិធី​ខាងក្រោម​ ដើម្បី​សុំ​ជោគលាភ និងសុខសប្បាយ ក្នុង​ថ្ងៃ​សែន​ក្បាលទឹក។

១. គ្រឿង​សក្ការ​បូជា : ផ្លែឈើ​ចំនួន​៤មុខ កែវ​ស្រា​ចំនួន​៣ ស្រា​ចំនួន​មួយ​ដប។

២. ក្រដាសសែន : ធូប ស៊ីវ​គីម ខោ​អាវ និង​កន្សែង លុយ ដុំ​មាស និង​ដុំ​ប្រាក់។

៣. របៀប​សែន: (ចែក​ជា​៤​ដំណាក់​ការ)

ដំណាក់​ការទី១

អ្នក​គួរ​តែ​រៀប​គ្រឿង​សក្ការបូជា និង​ក្រដាស​សែន ឲ្យ​ហើយ​ ក្រោយ​ម៉ោង​៥​ល្ងាច ដោយ​អ្នក​អាច​យក​ទៅ​សែន​នៅ​មាត់​ផ្លូវ​បាន។ បន្ទាប់​មក អ្នក​អាច​ អុជ​ធូប​ចំនួន​ ៧សរសៃ ដោយ​បួង​សួង​ថា ថ្ងៃ​នេះ ជា​ថ្ងៃ​ទី១៥ ខែ៧ (ខែ​ចិន) ប្អូន​ឈ្មោះ មាន​មុខរបរ​ជា ថ្ងៃនេះ​បាន​រៀបចំ​ គ្រឿង​សក្ការបូជា មាស​ ប្រាក់​ទាំង​ឡាយ​ជូន ដោយ​ថ្មី​ៗ​នេះ ប្អូន​បាន​ជួប​ឧបសគ្គ​ច្រើន ដោយ​ធ្វើ​អ្វី​មិន​បាន​ជោគជ័យ​ឡើយ។

ដូចនេះ សូម​អ្នក​ក្លាហាន​ មក​ពី​ទិស​ទាំង​៤ និង​ផ្លូវ​ទាំង​៥ ជួយ​ប្អូន​ឲ្យ​រក​ឃើញ​ផ្លូវ​ទ្រព្យ នោះ​ប្អូន​ នឹង​ធ្វើការ​តប​ស្នង​ ក្រោយ​ទទួល​បាន​ជោគជ័យ។

ដំណាក់​ការទី២

បន្ទាប់​មក​ទៀត អ្នក​អាច​អុជ​ធូប ៣សរសៃ រួច​ដុត​ស៊ីវ​គីម ដោយ​បួង​សួង​ថា សូម​ម្ចាស់​ទឹក​ម្ចាស់​ដី​ជួយ​បើក​ផ្លូវ​ឲ្យ​អ្នក​ក្លាហាន​មក​ពី​ទិស​ទាំង​៤ ដើម្បី​ជួយ​ប្អូន​ ឲ្យ​សម្រេច​បំណង។

ដំណាក់​ការទី៣

អ្នក​ត្រូវ​អុជ​ធូប​ ៣សរសៃ​ទៀត ដោយ​បួង​សួង​ថា ប្អូន​ដុត​ប្រាក់ ដុំ​មាស ដុំ​ប្រាក់ ជូន​អ្នកក្លាហាន​ទាំងឡាយ ដើម្បី​ងាយ​ស្រួល​ បំពេញ​ការងារ ដើម្បី​ជួយ​ប្អូន​ឲ្យ​ទទួល​បាន​ទ្រព្យ​ធំ ក្នុង​ពេល​លឿន។ ក្រោយ​សម្រេច ប្អូន​នឹង​ធ្វើការ​តបស្នង។ បួងសួង​រួច អ្នក​អាច​ដុត​បាន។

ដំណាក់​ការទី៤

ក្រោយ​មក អ្នក​អាច​ពន្លត់​ទៀន រួច​ចាក់​ស្រា​ ជុំវិញ​ក្រដាស​សែន​ ដែល​ដុត​រួច​នោះ។ អ្នក​គួរ​តែ​ចាំ​ថា មិន​គួរ​យក​របស់​អ្វី​ចូល​ផ្ទះ​ឡើយ ដោយ​ទុក​នៅ​កន្លែង​សែន​នោះ​ឲ្យ​អស់ រួច​អ្នក​អាច​ដើរ​ទៅ​មុខ ដោយ​មិន​គួរ​បែរ​ខ្នង​មក​ក្រោយ​ឡើយ ដោយ​ដើរ​សម្លឹង​ទៅ​ផ្ទះ។

ជា​ពិសេស អ្នក​គួរ​ តែ​ចាំ​ថា បើ​អ្នក​បាន​សម្រេច​មែន អ្នក​គួរ​តែ​សែន​តប​ស្នង​វិញ នៅ​ថ្ងៃ​ ទី៩ ខែ៩ ជា​ដាច់​ខាត៕

By: Bonny From: Sabay News ប្រភពដើម៖ Health.com.kh  

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online