ព្រិលធ្លាក់ខ្លាំងនៅតាមបណ្តាខេត្តជាច្រើន របស់ប្រទេសចិន

នៅខេត្តហៃឡុងជៀង(Heilongjiang) មានព្រិលធ្លាក់ខ្លាំងនៅថ្ងៃច័ន្ទ ធ្វើអោយអាជ្ញាធរចេញប្រកាសអាសន្នឆ្លើយតបនឹងបញ្ហាព្រិលធ្លាក់ខ្លាំងនៅកម្រិតទី២។ រថយន្តជាច្រើនគ្រឿងត្រូវដាក់ពង្រាយបោសសំអាតព្រិលតាមដងផ្លូវ បន្ថែមលើនេះ អាជ្ញាធរក្នុងតំបន់បានប្រើប្រាស់ពលករ២៣០០នាក់ដើម្បីសំអាតព្រិល ហើយប៉ូលីសចេញមកសម្រូលចរាចរណ៍។ ព្រិល។ ដោយសារព្រិលធ្លាក់ខ្លាំងពេក ធ្វើអោយយផ្លូវធំជាច្រើនត្រូវបិទ ហើយជើងហោះហើរជាច្រើនត្រូវលុបចោល សេវាកម្មអាជីវកម្មត្រូវផ្អាក។ សាលារៀនថ្នាក់មត្តេយ្យ ដល់អនុវិទ្យាល័យ ត្រូវបិទទ្វារ នៅថ្ងៃច័ន្ទ។

ខេត្តលៀវនីញ (Liaoning) ក៏មានព្រិលធ្លាក់ខ្លាំងនៅថ្ងៃអាទិត្យដូចគ្នា។ ដើម្បីរក្សាការផ្គត់ផ្គង់បន្លែគ្រប់គ្រាន់ និងរក្សាតម្លៃផលិតផលផ្សេងទៀតមិនអោយឡើងថ្លៃ ឃើញថា មជ្ឈមណ្ឌលកសិកម្ម បានស្តុកស្បៀងអាហារគ្រប់គ្រងសម្រាប់ពលរដ្ឋរស់នៅក្នុងខេត្ត មុនពេលអាកាសធាតុត្រជាក់ខ្លាំងចូលមកដល់ជាមួយនិងការផ្គត់ផ្គង់ច្រើនជាង៧,០០០តោនក្នុងមួយថ្ងៃ។

ខេត្តជីលីន(Jilin)មានព្រិលធ្លាក់ខ្លាំងនៅថ្ងៃអាទិត្យ។ នៅតំបន់ប្រជុំជន ព្រិលធ្លាក់មានកម្រាស់ដល់ទៅ១៤សង់ទីម៉ែត្រក្នុងពេល៤ម៉ោង ចំណែកសីតុណ្ហភាពធ្លាក់ចុះដល់ដក១០អង្សាសេរ។

ជម្ឈមណ្ឌលឧតុនិយមជាតិបានចេញការតាស់តឿនព្រិលធ្លាក់ខ្លាំងនៅកម្រិតពណ៌ខៀវ នៅថ្ងៃច័ន្ទ ដោយប្រាប់ថា ព្រិលនឹងបន្តធ្លាក់នៅតំបន់ភាគកណ្តាលនិងភាគខាងកើតប្រទេសចិននៅថ្ងៃអង្គារ៕

ប្រភព÷PNN

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online