ព្រឹត្តិការណ៍បាល់ទាត់ជម្រើសជាតិធំៗ ដែលធ្វើឡើងនៅឆ្នាំ២០២០
នៅក្នុងឆ្នាំ២០២០ នេះ ក្រៅពីព្រឹត្តិការណ៍បាល់ទាត់ក្លឹបអាជីពនៅទ្វីបអឺរ៉ុប ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដូចជា UEFA Champions League ក៏មានព្រឹត្តិការណ៍បាល់ទាត់ជម្រើសជាតិកំពូលៗផងដែរ។ ក្នុងនោះព្រឹត្តិការណ៍ ដែលពេញនិយមជាងគេគឺ៖
- UEFA Euro Championship៖ ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបនេះនឹងធ្វើឡើងនៅថ្ងៃទី១២ មិថុនា រហូតដល់ថ្ងៃទី១២ ខែកក្កដា។ កម្មវិធីនេះនឹងចូលរួម ដោយក្រុមជម្រើសជាតិចំនួន ២៤ ហើយចែកជា ៦ពូល។
- Copa America 2020៖ Copa America នឹងត្រលប់មកវិញជាថ្មីម្ដងទៀត នៅឆ្នាំ២០២០ បន្ទាប់ពីធ្វើឡើងនៅឆ្នាំ២០១៩។ ព្រឹត្តិការណ៍បាល់ទាត់ជម្រើសជាតិអាមេរិកខាងត្បូងនេះនឹងធ្វើឡើងនៅថ្ងៃទី១២ មិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ហើយមានការចូលរួមពី១២ ប្រទេស ដោយចែកជា ២ពូល។
- ព្រឹត្តិការណ៍បាល់ទាត់អូឡាំពិករដូវក្ដៅ៖ អូឡាំពិកឆ្នាំ២០២០ នឹងធ្វើឡើងនៅប្រទេសជប៉ុន ដោយមានការចូលរួមពី ១៦ក្រុមជម្រើសជាតិបុរស និង ១២ក្រុមជម្រើសជាតិនារី ដែលនឹងធ្វើឡើងនៅខែកក្កដា ដល់ខែសីហា។
ក្រៅពីនេះក៏មានព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជា ជើងឯកប្រចាំទ្វីបអូសេអានី OFC Nations Cup និង African Nations Championship (ព្រឹត្តិការណ៍បាល់ទាត់ជម្រើសជាតិអាហ្វ្រិក ដែលលេងតែកីឡាករមានវត្តមាននៅលីគក្នុងស្រុក)៕
ប្រភព៖ FIFA ប្រែសម្រួល៖ http://news.sabay.com.kh/