ភរិយា​មេដឹកនាំ​អ៊ុយក្រែន​ ប្តេជ្ញា​នៅក្បែរស្វាមីដោយមិនរន្ធត់​និង​ភ័យ​ខ្លាច​ បេីទោះដឹងថាលោកស្រីជាគោលដៅធ្វេីឃាតរបស់យោធារុស្សី

លោកស្រី​ Olena Zelensky​ ស្រ្តី​ទីមួយរបស់​អ៊ុយក្រែន​ កំពុង​ធ្វើឱ្យ​ពិភពលោកចាប់អារម្មណ៍​បន្ទាប់​ពីលោកស្រីចេញសារជាបន្តបន្ទាប់​បង្ហាញពី​ទឹក​ចិត្ត​គាំទ្រ​ស្វាមី​ និង​ប្រជាជន​អ៊ុយក្រែន​ ដោយ​លោក​ស្រី​ បដិសេធ​ចាកចេញ​ទៅជ្រកកោននៅប្រទេសទីបី​តាមការរៀបចំរបស់​ពួកលោកខាងលិច​។

លោកស្រី​បាន​និយាយ​ថា​លោកស្រី​មិនស្រក់ទឹកភ្នែក​ និង​មិនភ័យខ្លាចនោះទេ​ លោកស្រី​មានជំនឿចិត្តជានិច្ច​ កូនៗគាត់​កំពុង​សំឡឹង​មេីលទៅគាត់​ ហេីយលោកស្រីនឹងនៅក្បែរ​ស្វាមី​ ក្បែរកូនៗ​ និង​ប្រជាជន​អ៊ុយក្រែន​ ។ ចំណែក​លោក​Volodmymr Zelensky​ប្រធានាធិបតី​ អ៊ុយក្រែន​ ប្រកាសថា​លោកនឹងការពារទឹកដី​របស់​លោក​ដល់ទី​បញ្ចប់​៕