ភាគីថៃបានស្នើដល់ភាគីកម្ពុជាឲ្យជួយទប់ស្កាត់ប្រជាពលរដ្ឋខ្លួចជីកមាស លួចកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃបន្តទៀត

លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនភ្នំព្រឹកចំនួន០៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក មួន លន នាយប៉ុស្តិ៍ស្តីទី សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី៣, វរសេនាតូចលេខ១ ចំនួន០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ួន សុខឿន មេបញ្ជាការកងអនុសេនាធំ បានជួបពិភាក្សាជាមួយភាគីតម្រួតព្រំដែនថៃ ចំនួន០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សុំដេត ស៊ិនស៊ិរិ មេបញ្ជាការរងនៃអធិការដ្ឋានប៉ូលីសព្រំដែនលេខ១២, កម្លាំងទាហានទិសបូព៌ាចំនួន០៤នាក់ ដែលមកប្រចាំការនៅស្រុកខ្លងហាត ដឹកនាំដោយលោកអនុសេនីយ៍ឯក ឆាក់ណុន វ៉ៃសាប់ មេបញ្ជាការផ្នែកជំនួយការនៃវរសេនាធំលេខ២ កងកម្លាំងទិសបូព៌ា)។ របៀបវារៈពិភាក្សា ៖

១-ភាគីថៃបានស្នើសុំភាគីកម្ពុជាឲ្យជួយទប់ស្កាត់ប្រជាពលរដ្ឋលួចជីកមាស, លួចកាត់ឈើយ៉ាងខុសច្បាប់ក្នុងទឹកដីថៃបន្តទៀត ។

២-ភាគីកម្ពុជាបានស្នើទៅភាគីថៃថា បើចាប់ប្រជាពលរដ្ឋខ្មែរឆ្លងខុសច្បាប់បានសុំជួយផ្តល់ដំណឹងផង ។

៣-បន្តការទំនាក់ទំនងគ្នាឲ្យកាន់តែល្អថែមទៀត ។

ភាគីទាំងពីរបានឯកភាពគ្នាលើរបៀបវារៈ និងសំណូមពរក្នុងជំនួបពិភាក្សានេះ ។

ជំនួបពិភាក្សានេះធ្វើនៅចំណុច ភូមិសាស្ត្រភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online