ភ្នាក់ងារជាន់ខ្ពស់ CIA អាមេរិក ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះបាញ់ដោយក្រុមតាលីបង់
យោធាអាមេរិកបានចេញមុខបញ្ជាក់យន្ដហោះយោធារបស់ខ្លួនមួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទកន្លងទៅក្រោយពេលដែលក្រុមសកម្មប្រយុទ្ធតាលីបង់បាញ់ទម្លាក់។
/5e2fa2605db9d_1580180040_medium.jpg)
យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថាយន្ដហោះយោធាអាមេរិកប្រភេទBombardierE-11Aបានធ្លាក់កាលពីរសៀលថ្ងៃចន្ទនៅក្នុងខេត្តGhanziភាគខាងត្បូងរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាននិងបានសម្លាប់មនុស្សទាំងអស់នៅលើយន្ដហោះប្រមាណជាជិត១០នាក់។ក្នុងចំណោមជនរងគ្រោះទាំងអស់ក៏មានសេចក្ដីរាយការណ៍ថាមានភ្នាក់ងារជាន់ខ្ពស់នៃក្រុមស៊ើបអង្កេតCIAរបស់អាមេរិកផងដែរ។ក្រោយកើតហេតុក្រុមសកម្មប្រយុទ្ធតាលីបង់បានចេញមុខអះអាងថាខ្លួនជាអ្នកបាញ់ទម្លាក់យន្ដហោះនេះដោយប្រើប្រព័ន្ធមីស៊ីល9K32Strela-2។
/5e2fa26298b17_1580180040_medium.jpg)
គួរឲ្យដឹងថាយន្ដហោះប្រភេទE-11Aនេះត្រូវបានប្រើប្រាស់ជាWifiនៅលើអាកាសក្នុងជួរយោធាអាមេរិកសម្រាប់ជាការទំនាក់ទំនងនិងបញ្ជូនទិន្នន័យដែលអនុញ្ញាតឲ្យមានការផ្លាស់ប្ដូរព័ត៌មានក្នុងពេលជាក់លាក់រវាងប្រព័ន្ធផ្សេងគ្នាផងដែរ៕
/5e2fa26365973_1580180040_medium.jpg)
យន្ដហោះប្រភេទ E-11A
ប្រភព៖ theSundaily ប្រែសម្រួល៖ http://news.sabay.com.kh/