ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ បានបង្កឲ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៥៦ខ្នងផ្ទះ
ខេត្តកំពត៖ ក្រសួងធនធានទឹក និងឧត្តុនិយមបានអោយដឹងថាក្នុងខេត្តកំពង នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងស្រុកបន្ទាយមាស ក្នុង ២ឃុំ និង៤ ភូមិ មានភ្លៀង ធ្លាក់និងខ្យល់កន្ត្រាក់ បានបង្កឲ្យមានការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៥៦ ខ្នងផ្ទះ ដូចខាងក្រោម ៖
១- ឃុំបន្ទាយមាសខាងកើត ០២ ភូមិ ៖
-ភូមិពេជ្ជនា ខូចទាំងស្រុង ០៣ ខ្នង និងប៉ះពាល់ប៉ើងដំបូល និងប៉ើងជញ្ជាំង ចំនួន ៤៣ ខ្នង ។
-ភូមិក្រសាំងក្រោម ប៉ើងដំបូល ចំនួន ០២ ខ្នង ។
២- ឃុំត្រពាំងសាលាខាងកើត ០៨ ខ្នង ០២ ភូមិ ៖
-ភូមិពោន ប៉ើងដំបូល ០៦ ខ្នង
-ភូមិលៀប ប៉ើងដំបូល ០២ ខ្នង ៕