មកមើលម៉ូដសក់ដ៏ចម្លែករបស់ កុលសម្ព័ន្ធ Himba មិនធ្លាប់ឃើញពីមុនមក
រូបថតជាច្រើនសន្លឹកត្រូវបានអ្នកថតរូបជនជាតិអង់គ្លេសម្នាក់ តាមប្រមាញ់ដល់សាធារណរដ្ឋអង់ហ្គោឡា ដើម្បីស្វែងរកមើលក្រុមកុលសម្ព័ន្ធដែលមិនធ្លាប់ឃើញពិភពខាងក្រៅ។
អ្នកថតរូបនេះមានឈ្មោះ Tariq Zaidi រស់នៅទីក្រុងឡុងដ៍ បានធ្វើដំណើរទៅកាន់ប្រទេសនានានៅអាហ្វ្រិកខាងត្បូងអស់ជាច្រើនខែ រហូតបានជួបកុលសម្ព័ន្ធ Himba, Mwila, Mucuroca និង Mucuis។
តាមប្រភពមានជនជាតិភាគតិចប្រមាណ ៩០ក្រុម នៅសាធារណរដ្ឋអង់ហ្គោឡា ដែលមានព្រំដែនជាប់ប្រទេស Namibia និងបូសវ៉ាណា ភាគខាងត្បូង ហ្សំប៊ីភាគខាងកើត និងកុងហ្គោភាគខាងជើង។
ម៉ូដសក់របស់ពួកគេបានចំណាយពេលរាប់ម៉ោងដើម្បីបង្កើតវាឡើង ពិសេសត្រូវប្រើរុក្ខជាតិស្ងួតម្យ៉ាងដូចចំបើង និងរោមពពែ។ ពួកគេមានមោទនភាពចំពោះម៉ូដសក់ និងសំលៀកបំពាក់របស់ខ្លួនខ្លាំងណាស់។
ស្ត្រីរៀបការហើយមានពាក់ខ្សែកធំៗ ផលិតពីស្ពាន់ ឬដែក។ ចំពោះស្ត្រីពេញក្រមុំត្រូវពាក់មកុដខុសគេដែលបង្កើតឡើងដោយស្បែកគោ ឬពពែ។ តោះទស្សនារូបភាពខាងក្រោម៖










ប្រភព៖Dailymail ប្រែសម្រួល៖http://news.sabay.com.kh