មកមើល កន្លែងយន្ដហោះអ៊ុយក្រែនធ្លាក់ ក្នុងប្រទេសអ៊ីរ៉ង់សម្លាប់អ្នកដំណើរទាំងអស់
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលធ្លាក់នៅក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីព្រឹកមិញ បានបណ្តាលឱ្យមនុស្សទាំងអស់នៅលើយន្តហោះប្រមាណស្លាប់ទាំងអស់។ យន្តហោះនៃក្រុមហ៊ុនអាកាសចរ Ukraine International Airlines ស្ថិតក្នុងជើងហោះហើរ PS752 បានបាត់ខ្លួនចេញពីរ៉ាដា ក្រោយហោះចេញពីព្រលានយន្តហោះ Imam Khomeini Airport នៅវេលាម៉ោង ៦ព្រឹក ម៉ោងក្នុងតំបន់។ ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដំណើរ និងនាវិកយន្តហោះសរុបចំនួន ១៨០នាក់ ស្ថិតនៅលើជើងហោះហើរ PS752 នោះ ត្រូវបានរាយការណ៍ថាស្លាប់ទាំងអស់ហើយ។ បើតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានអះអាងពីមូលហេតុបណ្តាលឲ្យយន្តហោះ Boeing 737 ធ្លាក់ថាមកពីបញ្ហាបច្ចេកទេស។ មកទល់ពេលនេះ ក្រុមសង្គ្រោះបន្ទាន់របស់អ៊ីរ៉ង់ កំពុងធ្វើការប្រមូលផ្ដុំសាកសពជនរងគ្រោះ និងបំណែករបស់យន្ដហោះបន្ដទៀត៕
ខាងក្រោមនេះ គឺជាទិដ្ឋភាពស្ដែងៗពីកន្លែងយន្ដហោះអ៊ុយក្រែនធ្លាក់ ក្នុងប្រទេសអ៊ីរ៉ង់សម្លាប់អ្នកដំណើរទាំងអស់ ៖
/5e158c3d1bc7a_1578470460_medium.jpg)
/5e158c3d8d8e3_1578470460_medium.jpg)
/5e158c3e13651_1578470460_medium.jpg)
/5e158c3e82e4b_1578470460_medium.jpg)
/5e158c3eecceb_1578470460_medium.jpg)
/5e158c409d5ce_1578470460_medium.jpg)
/5e158c411aa2c_1578470460_medium.jpg)
/5e158c8a6fc04_1578470520_medium.jpg)
ប្រភព៖ cnalifestyle ប្រែសម្រួល៖ http://news.sabay.com.kh/