មកស្គាល់ឡានល្បឿនលឿនដាច់គេក្នុងលោក នាពេលបច្ចុប្បន្ន
រថយន្តស្ព័រល្បឿនលឿនតែងជាទីចាប់អារម្មណ៍របស់មនុស្សប្រុស។ ពេលនេះមកតាមដានរថយន្តស្ព័រដែលមានល្បឿនលឿនជាងគេបំផុតក្នុងលោក ដែលផលិតលក់លើទីផ្សារ ៖
១. Bugatti Chiron Super Sport 300 ៖ អាចជិះដល់ល្បឿន ៤៨៩ គ.ម/ម៉

បច្ចុប្បន្ននេះ Bugatti នៅតែអាចកាន់តំណែងជាក្រុមហ៊ុនផលិតរថយន្តល្បឿនលឿនជាងគេក្នុង ប៉ុន្តែក្រុមហ៊ុនប្រហែលជានឹងមិនផលិតរថយន្តដែលមានល្បឿនលឿនជាង Bugatti Chiron Super Sport 300 នោះទេ។ ក្រុមហ៊ុនរថយន្តបារាំងនេះនិយាយថានឹងផ្ដោតលើផ្នែកផ្សេងវិញនាពេលអនាគត ជាជាងផលិតរថយន្តល្បឿនលឿនជាងគេក្នុងលោក។
២. Hennessey Venom F5 ៖ អាចជិះដល់ល្បឿន ៤៨៤ គ.ម/ម៉

ក្រុមហ៊ុនលេងរថយន្តដ៏ល្បី Hennessey Performance Engineering ធ្លាប់កាន់កាប់តំណែងកំពូលនៃលេខមួយម្ដង ជាមួយរថយន្ត Venom F5។ រថយន្តនេះប្រើម៉ាស៊ីន Twin-Turbo V8 ចំណុះ ៧,៤ លីត្រ កម្លាំង ១៦០០ សេះ ដែលមានតួខ្លួនធ្វើពីកាបូនមានទម្ងន់ស្រាល។
៣. SSC Tuatara ៖ អាចជិះដល់ល្បឿន ៤៨៣ គ.ម/ម៉

SSC Tuatara ប្រើប្រាស់ម៉ាស៊ីន Nelson Racing Engines ជាប្រភេទ Dual-Turbocharged ៨ ស៊ីឡាំង មានចំណុះ ៥,៩ លីត្រ អាចបង្កើតកម្លាំងបាន ១៧៥០ សេះ។ រថយន្តនេះបង្ហាញមុខក្នុងឆ្នាំ ២០១១ ជាប្រភេទ Concept រហូតដល់ឆ្នាំ ២០១៩ ទើបមានផលិតលក់លើទីផ្សារ ដែលមួយគ្រឿងតម្លៃមិនក្រោម ២លានដុល្លារ។
៤. Koenigsegg Agera RS ៖ អាចជិះដល់ល្បឿន ៤៤៧ គ.ម/ម៉

កាលពីថ្ងៃទី ៤ ខែវិច្ឆិកា រថយន្ត Koenigsegg Agera RS ត្រូវបានរត់លើចម្ងាយផ្លូវប្រវែង ១៧ គ.ម ដើម្បីសាកល្បឿនរបស់វា។ ក្រោមការបើកបររបស់ Niklas Lilja រថយន្តនេះអាចជិះដល់ល្បឿន ៤៤៧ គ.ម/ម៉ ដែលពេលនោះត្រូវបានសៀវភៅកំណត់ត្រាពិភពលោក កត់ត្រាថាជារថយន្តល្បឿនលឿនជាងគេក្នុងលោក៕
ប្រភព៖ Xehay ប្រែសម្រួល៖ http://news.sabay.com.kh/