មកស្គាល់មុខ កីឡាករព័រទុយហ្គាល់ទាំងអស់ ដែលផ្លាស់មក Man Utd
ក្លឹប Manchester United ក្នុងពេលកន្លងមកមានកីឡាករព័រទុយហ្គាល់ចំនួន ៦រូប ដោយក្នុងនោះផ្ទេរចេញពីក្លឹប Sporting Lisbon ចំនួន ៣រូប។ ខាងក្រោមនេះជាកីឡាករព័រទុយហ្គាល់ទាំង ៦រូប ដែលលេងនៅ Manchester United៖
Cristiano Ronaldo៖ ខ្សែប្រយុទ្ធរូបនេះធ្លាប់លេងនៅ Manchester United អំឡុងឆ្នាំ២០០៣ ក្រោយពីផ្ទេរចេញពី Sporting រហូតដល់ឆ្នាំ២០០៩។
Nani៖ ខ្សែប្រយុទ្ធនេះក៏ផ្ទេរចេញពី Sporting ដែរកាលពីឆ្នាំ២០០៧ ហើយបន្តលេងឲ្យបិសាចក្រហមរហូតដល់ឆ្នាំ២០១៥។
Bebe៖ ខ្សែប្រយុទ្ធព័រទុយហ្គាល់នេះផ្ទេរចេញពីក្លឹបព័រទុយហ្គាល់ Victoria Guimaraes កាលពីឆ្នាំ២០១០ តែលេងបានមួយឆ្នាំក៏ផ្លាស់ទៅក្លឹបទួរគី Besiktas។
Joel Pereira៖ អ្នកចាំទីព័រទុយហ្គាល់នេះបានឡើងពីឈុត U-23 របស់ Manchester United ហើយលេងដល់ឆ្នាំ២០១៩។
Diogo Dalot៖ ខ្សែការពាររូបនេះបានផ្លាស់ចេញពី Porto កាលពីឆ្នាំ២០១៨។
Bruno Fernandes៖ ខ្សែបម្រើនេះជាកីឡាករព័រទុយហ្គាល់ចុងក្រោយដែលមកលេងនៅ Manchester United នៅខែមករា ឆ្នាំ២០២០ ដោយផ្លាស់ចេញពី Sporting៕
ប្រភព៖ transfermarkt ប្រែសម្រួល៖ http://news.sabay.com.kh/