មនុស្សប្រុសស្រីចំនួន១៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងករណីគ្រឿងញៀននៅក្នុងទីតាំងខារ៉ាអូខេមួយកន្លែងនៅស្រុកកំរៀង

ខេត្តបាត់ដំបង៖ នៅយប់ថ្ងៃ ចន្ទ ១កើតខែ បុស្សឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវទី០២ ខែមករា ឆ្នាំ២០២២វេលា ម៉ោង ០១និង៤៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២២ នៅក្នុងទីតាំងខា រ៉ាអូខេមួយកន្លែងស្ថិតនៅចំណុចក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបា ល ខេត្តបាត់ដំបង និងយោបល់ដឹកនាំរបស់លោ កឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងដឹកនាំដោយលោកវរ សេនីយ៍ឯក សុខ និមល នាយការិយាល័យ សហ ការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំ រៀងដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការនគរបាលស្រុក បានចុះប្រតិបត្តិការបង្ក្រាបបានករណីចាត់ចែងឱ្យប្រើប្រាស់ សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែងនាទីតាំងខាងលើនិងឃាត់ខ្លួនមនុស្សប្រុស ស្រីបានចំនួន ១៥នាក់។

-វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០១ថង់ ទម្ងន់ ០,៨៩ក្រាម (ទាំងសម្បក)

-ទូរស័ព្ទដៃចំនួន ០៩គ្រឿង (ចាស់) និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

មនុស្សប្រុស ស្រីទាំង១៥នាក់នេះ រួមនឹងនិងវត្ថុតាង បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការសាកសួរ ស្រាវជ្រាវទាក់ទងនឹងករណីខាងលើ នេះ ប្រសិនបើរកឃើញថា សាមីខ្លួនណាដែល មានអំពើល្មើសទាក់ទងនឹងករណីនេះសមត្ថកិច្ចនគរបាលនឹងកសាងសំណុំរឿង បញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់ ៕