មនុស្ស៣នាក់បានស្លាប់ និងរងរបួស ព្រមទាំងផ្ទះចំនួន៣ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះ

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យបានអោយដឹងថានៅវេលាម៉ោង ០៣និង៤៥នាទីទៀបភ្លឺ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចបុរីសម្បតិ្តមាស ផ្ទះលេខ១សេ ភូមិបឹងសាឡាង ក្រុម១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ: ភុក ប៉ាវ ភេទ ប្រុស អាយុ ៦៣ ឆាំ្ន មុខរបរ: មន្រី្តក្រសួងអប់រំ ចំណែក មូលហេតុ:សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ។
ប្រភេទសំណង់: ផ្ទះលែ្វង ទំហំ ០៤ម៉ែត្រx១៦ម៉ែត្រ ខូចខាតសម្ភារៈ: ឆេះផ្ទះអស់ចំនួន០១ខ្នងទាំងស្រុង និងឆេះរាលដល់ផ្ទះចំនួន ០២ខ្នង ព្រមទាំងឆេះរថយន្តអស់ចំនួន០១គ្រឿង ។
ក្នុងករណីអគ្គិភ័យនេះបានស្លាប់មនុស្ស ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងរង របួសមនុស្ស: ០២នាក់ រងរបួសស្រាល ។
ក្នុងករណីអគ្គិភ័យខាងលើនេះបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ២១ គ្រឿង ប្រើប្រាស់ទឹកអស់ ៤២ រថយន្ត ស្មើរនឹង ១៦៨ម៉ែត្រគូប និងរថយន្តជំនួយអន្តរាគមន៍មាន
រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត សើ្មរនឹង ០៨ម៉ែត្រគូប និង រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ០៩ គ្រឿង ប្រើប្រាស់ទឹកអស់ ១៨ រថយន្ត សើ្មនឹង ៧២ម៉ែត្រគូប ៕