មនុស្ស៣នាក់រងរបួសធ្ងន់ដោយម្នាក់ដាច់ជើងម្ខាងក្នុងចំណោមយុវជនប្រុសស្រីមួយក្រុមនាំគ្នាអង្គុយផឹកស៊ីលើកផ្លូវរថភ្លើងត្រូវបានរថភ្លើងបើកបុកកិន

យុវជនប្រុសស្រីមួយក្រុមមានគ្នាប្រាំបីនាក់នាំគ្នាផឹកស៊ីនៅលើផ្លូវរថភ្លើងខ្វះការប្រុងប្រយ័ត្នត្រូវបានរថភ្លើងបើកបុ.កកិ.នបណ្ដាលឲ្យរងរបួសធ្ង.ន់បីនាក់ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៨យប់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២២នៅចំណុចភូមិគំរាង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបញ្ជាក់ពីបុរសម្នាក់ក្នុងចំណោមអ្នកផឹកស៊ីជាមួយជនរងគ្រោះទាំងបីនាក់បាននិយាយប្រាប់ថានៅមុនពេលកើតហេតុពួកគាត់បានបបួលគ្នាទិញស្រានិងសាច់ក្លែមយកមកនាំគ្នាអង្គុយផឹកស៊ីនៅលើផ្លូវរថភ្លើងក្នុងនោះមានប្រុសៗចំនួនប្រាំពីរនាក់និងស្រីម្នាក់កំពុងតែអង្គុយផឹកស៊ីបណ្ដើរជជែកគ្នាលេងបណ្ដើរក៏ស្រាប់តែមានរថភ្លើងមួយគ្រឿងបានបើកបរមកដោយអត់បើកភ្លើងបំភ្លឺជាសញ្ញានៅពេលនោះក៏បានទៅបុកពួកគាត់ដែលកំពុងតែអង្គុយផឹកស៊ីបណ្ដាលឲ្យរងរបួសធ្ងន់បីនាក់ក្នុងនោះមានប្រុសៗពីរនាក់ម្នាក់រងរបួសធ្ងន់ដោយដា.ច់ជើងម្ខាង។
ចំណែកម្នាក់ទៀតរបួសធ្ងន់ដូចគ្នាហើយម្នាក់ទៀតដែលរងរបួសធ្ងន់បន្ទាប់គឺជាស្រ្តីដោយសន្លប់ស្ដូកស្ដឹងនៅជិតៗគ្នា។
ចំណែកប្រាំនាក់ទៀតបានងើបរត់គេចខ្លួនផុតដោយមិនមានរងរបួសអី្វទេភ្លាមៗនោះដែរជនរងគ្រោះទាំងបីនាក់ត្រូវបានរថយន្តឯកជនដឹកយកទៅសង្គ្រោះបន្តបន្ទាប់គ្នាភ្លាមៗចំណែករថភ្លើងបានបេីកបន្តទៅគោលដៅបាត់ទៅ។
លុះក្រោយមកស្រាប់តែភ្ញាក់ផ្អើលប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំភ្លាមៗ។
ក្រោយពេលកើតហេតុខាងសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅផ្នែកជំនាញការិយាល័យចរាចរណ៍ខណ្ឌកំបូលដើម្បីចុះមកយកម៉ូតូជនរងគ្រោះទាំងពីរគ្រឿងទៅរក្សាទុករងចាំក្រុមគ្រួសារសាច់ញាតិយកឯកសារគ្រប់គ្រាន់មកនិងប្រគល់អោយយកត្រឡប់ទៅវិញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online