មនុស្ស៤នាក់បានបាត់បង់ជីវិតក្នុងរយៈពេលតែមួយថ្ងៃ ក្នុងនោះក្មេងចំនួន០៣នាក់ ដោយសារលង់ទឹក នៅខេត្តបន្ទាយមានជ័យ

សមត្ថកិច្ច៖ យោងតាមរបាយការណ៍របស់ នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា នៅថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២២ ចន្លោះពីម៉ោង១០ទៅម៉ោង១១និង៣០នាទីព្រឹក មានក្មេងប្រុសម្នាក់ឈ្មោះ ថែវ វ៉ាន់ថង (ហៅម៉ៅ)ភេទអាយុ០៦ ឆ្នាំ បានលង់ទឹកស្រះជីកក្នុងស្រែស្លាប់នៅចំណុចវាលស្រែ ចំងាយប្រហែល ២,០០០ ម៉ែត្រ ខាងជើងភូមិតាវ៉ឹក ឃុំទ្រាស ស្រុកស្វាយចេក ខណ:ពេលទៅតាមឪពុកម្ដាយទៅភ្ជួរស្រែ ហើយចុះលេងទឹកស្រះ ។

នៅស្រុកមង្គលបូរី នគរបាល បានឲ្យដឹងថានៅថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៣និង១៥ នាទីល្ងាច មានក្មេង០១នាក់ ក្នុងចំណោមក្មេង០២នាក់ បានលង់ទឹកប្រឡាយស្លាប់ខណៈពេលក្មេងទាំង០២ នាក់ទៅលេងទឹកប្រឡាយចំងាយ១,០០០ម ខាងត្បូងភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី។ ក្មេងដែលស្លាប់ឈ្មោះ ញ៉ា ផានិត ភេទអាយុ៧ ឆ្នាំ រស់នៅ ភូមិឡ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ក្មេងរងគ្រោះរស់នៅជាមួយជីដូន ឪពុកម្តាយចំណាកស្រុកធ្វើការនៅប្រទេសថៃ ។

នៅស្រុកថ្មពួកនគរបាលនិយាយថាមានជនរងគ្រោះស្លាប់ដោយសារលង់ទឹកចំនួន០១នាក់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ចន្លោះពីម៉ោង០៤ ដល់ម៉ោង ០៨និង១៥នាទីយប់ មានឈ្មោះ ពិន សាវឿត ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្រវឹងស្រាហើយចុះងូតទឹកស្រះ ខាងជើងភូមិទ្រាស ចម្ងាយប្រមាណជា២០ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់។

នៅក្រុងសិរីសោភ័ណ នគរបាលបាននិយាយថា នៅវេលាម៉ោង០១និង៣០នាទី រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ មានក្មេងលង់ទឹកស្រះស្លាប់នៅចំណុច វាលស្រែចម្ងាយ ៣០០ម៉ែត្រ ខាងលិច ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្មេងរងគ្រោះ ឈ្មោះ រិទ្ធ ឡេឌី ភេទ ស្រី អាយុ ៦ឆ្នាំ រស់នៅ ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។

នគរបាលបានបញ្ជាក់ថា ទាក់ទិននឹងករណីមនុស្សស្លាប់នេះ នគរបាលបានបង្កើតគណៈកម្មការត្រួតពិនិត្យលើសពឃើញថាជនរងគ្រោះទាំង០៤នាក់ គឺស្លាប់ដោយសារលង់ទឹកប្រាកដមែន គឺពុំមានស្លាកស្នាមអ្វីទាក់ទិននឹងករណីឃាតកម្មនោះឡើយ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online