មនុស្ស​យ៉ាងហោចណាស់​៧៨​នាក់​ស្លាប់ នៅក្នុង​ការផ្ទុះ​យ៉ាង​កក្រើក​នៅ​ប្រទេស​Lebanon

មនុស្ស​យ៉ាងហោចណាស់​៧៨​នាក់​ស្លាប់ នៅក្នុង​ការផ្ទុះ​យ៉ាង​កក្រើក​ចំនួន​២ នៅបរិវេណកំពង់ផែក្នុង​ទីក្រុង Beirut​ប្រទេស Lebanon នៅ​ថ្ងៃ​អង្គារ​ទី​៤​ខែសីហា​ឆ្នាំ​២០២០​។ ក្រៅពីបណ្តា​ល​ឲ្យ​មនុស្ស​ស្លាប់ មាន​មនុស្ស​ជាង​៤​ពាន់​នាក់​បាន​រងរ​បួសផងដែរ​។ នេះ​បើតាម​លោក​Hamad Hasan រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ប្រទេស Lebanon​ថ្លែងប្រាប់​សារព័ត៌មាន​រ៉​យ​ទ័រ​។ លោក​ក៏​បានបញ្ជាក់​ផងដែ​រថា នៅមាន​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​កំពុងតែ​បាត់​ខ្លួន​។

ពាក់ព័ន្ធ​នឹង​ការផ្ទុះ​នេះ មន្ត្រី​នៃ​ប្រទេស​Lebanon បាន​ស្តីបន្ទោស​ទៅលើ​សម្ភារៈ​ជាតិ​ផ្ទុះ ដែល​ស្តុក​ទុក​នៅក្នុង​ឃ្លាំង​អស់​រយៈពេល​៦​ឆ្នាំ​មកហើយ​។ ចំណែក​ប្រធានាធិបតី​នៃ​ប្រទេស Lebanon លោក​Michel Aoun​បាន​សរសេរ​លើ​បណ្តាញ​សង្គម ថា​មិនអាច​ទទួលយក​បានទេ​ថា​សារធាតុ ammonium nitrate ចំនួន​២,៧៥០ តោន ត្រូវបាន​រក្សាទុក​ដោយ​មិនមាន​សុវត្ថិភាព​។ លោក Michel Aoun បានប្រកាស​កាន់ទុក្ខ​រយៈពេល​៣​ថ្ងៃ និង​និយាយថា​រដ្ឋាភិបាល​នឹង​បញ្ចេញ​កញ្ចប់​ថវិកា​បន្ទា​ន់​ចំនួន​១០០​ពាន់​លាន​លី​រ៉ា ដែល​ស្មើនឹង​ប្រមាណ​៦៦​លាន​ដុល្លារ​អាមេរិក សម្រាប់​បម្រើ​នៅក្នុង​ប្រតិបត្តិការ​សង្គ្រោះបន្ទាន់​។​ នៅពេលដែល​មូលហេតុ​ច្បាស់លាស់​នៃ​ការផ្ទុះ​មិនទាន់​ដឹង​នៅឡើយ។ ការស៊ើបអង្កេត​កំពុងដំណើរការ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការផ្ទុះ​៕នេះ