មនុស្ស ០៣នាក់ បានស្លាប់ របួសម្នាក់ និងបាត់ខ្លួន០២នាក់ សង្ស័យករណីគំនុំ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី÷  តាមការឲ្យដឹងពីសមត្ថកិច្ចជំនាញនៅខេត្តមណ្ឌលគិរី កំពុងបើក ការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ លើករណីឃាត្តកម្មទាំង គ្រួសារ ដែលបានសម្លាប់មនុស្ស រហូតដល់ទៅ បីនាក់ និង បាត់ ខ្លួន២នាក់ ដោយសមត្ថកិច្ច កំពុងជួយសង្គ្រោះ កុមារម្នាក់ ដែលបានរួចជីវិត បញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្ត។ សមត្ថកិច្ច បានបញ្ជាក់ថា ករណីឃាត្តកម្មនេះ បានកើតឡើងនៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុចស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ គិតមកដល់ ថ្ងៃទី ៣ ខែកុម្ភៈនេះ អត្តសញ្ញាណជនរងគ្រោះ ទាំងអស់ ១.ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ២.ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ៣.ឈ្មោះ នួន សំអាត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ៤.ឈ្មោះ ក្រាក់ ស្លុី ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិព្នង(របួសធ្ងន់) ៥.ឈ្មោះ និច ស្រី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិព្នង(បាត់ខ្លួន) ៦.ឈ្មោះ ក្រាក់ នី ភេទប្រុស អាយុ ០៥ឆ្នាំ ជនជាតិព្នង(បាត់ខ្លួន) ជនរងគ្រោះឈ្មោះ ម៉ូត ក្រាក់ ត្រូវជនល្មើសបាញ់ត្រូវ០១គ្រាប់ ចំក្បាល ពីខាងក្រោយ ធ្លាយមកចំភ្នែកខាងឆ្វេង បណ្តាលអោយស្លាប់នៅ និងកន្លែង រីឯជនរងគ្រោះ០២នាក់ទៀត ត្រូវបានជនល្មើសវាយនិងវត្ថុរឹង ចំផ្នែកខាង ក្រោយនៃក្បាល បណ្តាលអោយស្លាប់ភ្លាមៗ រីឯកុមារម្នាក់ទៀតរងរបួសធ្ងន់។ សមត្ថកិច្ច បានឲ្យដឹងទៀតថា មូលហេតុ ឆ្លងតាមការស្រាវជ្រាវ ករណីនេះកើតឡើងដោយសាគំនុំ ហើយករណីនេះកំលាំងជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យបន្តនិតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online