មន្ត្រីក្រសួងព្រះបរមរាជវាំងព្រះរាជបានយកព្រះរាជអំណាយ ជូនប្រជារាស្ត្ររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨២គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេស រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកព្រះរាជអំណាយដ៏វិសេសថ្លៃថ្លា ជូនប្រជារាស្ត្រដែលរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលថ្មីៗកន្លងមកនេះ ចំនួន ៨២ គ្រួសារ។
ក្នុងនោះក៍មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក លោកស្រីមន្ទីរអង្គភាព កងកម្លាំង និងអាជ្ញាធរដែនដី ។
មួយគ្រួសារៗ ទទួលបានអង្ករ៥០គក្រ ឃីត១កញ្ចប់ (មុងមួយ ភូយ១ ក្រមា១ សារុង១)មី១កេះស្មើ២៥កញ្ចប់ ត្រីខ១០កំប៉ុង តង់កៅស៊ូ ១ អាវយឺតមានផ្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ១ ម៉ាស១ដុំ ថវិកា៤០ម៉ឺនរៀល និង (គ្រួសាររងគ្រោះធ្ងន់ធ្ងរបាន៨០ម៉ឺនរៀល)៕