មន្ត្រីរាជការរដ្ឋបាលខណ្ឌដូនពេញអញ្ជើញមកគោរព វិញ្ញាណខ័ណ្ឌ សព ឯកឧត្តម…
ភ្នំពេញ: ថ្ងៃអាទិត្យ ៩រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទី លោក ហែម អាន ប្រធាន ក្រុមប្រឹក្សាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា បានអញ្ជើញ ដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ និង មន្ត្រីរាជការរដ្ឋបាលខណ្ឌដូនពេញ អញ្ជើញមកគោរពវិញ្ញាណខ័ណ្ឌ សព ឯកឧត្តម សាស្ត្រា ចារ្យវេជ្ជបណ្ឌិត ចាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងត្រូវជា ឳពុកបង្កើត លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ ដែលប្រារព្ធឡើងនៅគេហដ្ឋានសពស្ថិតនៅផ្ទះលេខ៤២ ផ្លូវ លីលី (បុរីហាយតិចលុចសារី )សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។






អត្ថបទ:រដ្ឋបាល ខណ្ឌដូនពេញ