មន្រ្តីមន្ទីរធនធានទឹក និង ក្រុមហ៊ុនចិន ចុះពិនិត្យក្នុងគម្រោងវ៉ៃកូ២ ក្នុងស្ថានីយ ស្រុកកំពង់ត្របែក
ខេត្តព្រៃវែង: នៅថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យការបូមទឹកសាកល្បងនៅស្ថានីយទី៣ ជាមួយក្រុមហ៊ុនចិន ក្នុងគម្រោងវ៉ៃកូ២ ក្នុងស្រុកកំពង់ត្របែក ស្ថានីយមានម៉ូទ័រចំនួន ៤គ្រឿង ។ ការសាកល្បងបូមទឹកម៉ូទ័រ ដំណើរការល្អ ។ ស្ថានីយយកប្រភពទឹកពី ទន្លេតូចកំពង់ត្របែក ក្រោយសាងសង់ស្ថានីយនេះរួចអាចស្រោចស្រពស្រូវចំនួន ១២០០០ហិកតា អាចធ្វើស្រែបាន ០២ដង ក្នុង០១ឆ្នាំ ៕







