មហាសេដ្ឋី5រូបដែលមានទ្រព្យសម្បត្តិច្រេីនជាងគេបំផុតនៅស្រុកខ្មែរក្នុងឆ្នាំ2020ដែលមានស្រ្តី2រូប​

មហាសេដ្ឋី5រូប(Top5)ដែលមានទ្រព្យសម្បត្តិច្រេីនជាងគេបំផុតនៅស្រុកខ្មែរក្នុងឆ្នាំ2020ដែលមានស្រ្តី2រូប​ ។​ ពួកគាត់ដេីរតួរយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ​ និង​ បង្កើត​ការងារ​ដល់ប្រជាជនខ្មែររាប់សែននាក់។

ទី1.អ្នកឧកញ៉ា​ គិច​ ម៉េង​ : ម្ចាស់ក្រុមហ៊ុនRoyal Groupដែលក្តោបក្តាប់លេីក្រុមហ៊ុនធំៗជាច្រេីនដូចជា​ ផ្នែកទូគមនាគមន៍​ ប្រព័ន្ធ​ដឹកជញ្ជួន​ ថាមពល​ ប្រព័ន្ធផ្សព្វផ្សាយ​ ធនាគារ​ និង​ ហិរញ្ញវត្ថុ​ ធានារាប់រង​ សណ្ធាគារ​ និង​ ​រមណីយដ្ឋាន​ អចលនទ្រព្យ​ ការអប់រំ​ ពាណិជ្ជកម្ម​ និង​ កសិកម្ម។ លោកជាមហាសេដ្ឋីខ្មែរមួយរូបដែលចាត់ចូលជាមហាសេដ្ឋីលំដាប់អាស៊ាន​ ។ ទ្រព្យសម្បត្តិ​លោកកេីនជិតដល់2ពាន់លានដុល្លារអាមេរិក​។

ទី2.អ្នកឧកញ៉ា​ ពុង​ ខៀវសែ​: ម្ចាស់ធនាគារCanadia Bank​ និង​ ក្រុមហ៊ុន​ហ៊ុនយក្ស OCICដែលវិនិយោគលេីវិស័យអចលនទ្រព្យដែលមានគម្រោងធំៗ​ និង​ អគារពាណិជ្ជកម្ម​ រួមមា​ន ទីក្រុង​រណបកោះពេជ្រ​ ទីក្រុង​រណបជ្រោយចង្វា​ គម្រោងOlympia City បុរីទន្លេបាសាក់​ Botanic Garden ផ្សារទំនើប​ធំៗ​ គម្រោងខុនដូរ​ជាច្រេីនកន្លែង​ និង​ ព្រលានយន្តហោះភ្នំពេញថ្មីនៅេខត្តកណា្តល។

ទី3.លោកជំទាវឧកញ្ញា​ ភាព​ ហៀក: ម្ចាស់ក្រុមហ៊ុនChip Mong Groupដែលនរណាក៏ស្គាល់ថាជាក្រុមហ៊ុនយក្សដែលក្តោបក្តាប់លេីក្រុមហ៊ុនធំៗជាច្រេីនដូចជា​ អចលនទ្រព្យ​ រោងចក្រចំណីអាហារ​ ភេសជ្ជៈ​ ស្រាបៀរ​ រោងចក្រស៊ីម៉ង​ រោងចក្រផលិតគ្រឿងសំណង់​ ធនាគារ​ ផ្នែកឌីសាញសំណង់អគារ​ និង​ ការនាំចូលទំនិញពីក្រៅប្រទេស។

ទី4.ជំទាវ លឹម ឈីវហូ​: ម្ចាស់ក្រុមហ៊ុនAtwood Import Export Co ដែលវិនិយោគលេីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​ និង​ ប៉ោយប៉ែត​ដែលផ្តល់ការងារដល់ប្រជាជនខ្មែររាប់មុឺននាក់​ និង​ការនាំចេញនាំចូលយីហោស្រាល្បីៗលំដាប់ពិភពលោកចូលទីផ្សារប្រទេសកម្ពុជាដូចជា​ Johnnie Walker Hennessy Kickapoo Joy Juice និង​ Corona​ ហេីយក៏មានគ្រប់គ្រងលេីសាលាលំដាប់អន្តរជាតិមួយចំនួនក្នុងស្រុកខ្មែរ​ និង​ អគារពាណិជ្ជកម្ម​ ។ មិនត្រឹមតែស្រុកខ្មែរ​ ក្រុមហ៊ុន​Attwoodក៏មានភាគហ៊ុនមួយចំនួននៅប្រទេសឡាវផងដែរ​ ។

ទី5.អ្នកឧកញ៉ា​ លី​ យ៉ុង​ផាត់​: ម្ចាស់ក្រុមហ៊ុនL.Y.P Group។ លោកជាអ្នកកេីតនៅខត្តកោះកុង​ ដែលលោកមានរហ័សនាម​ ស្តេចកោះកុង​ ។ ក្រុមហ៊ុន​លោកវិនិយោគលេី​ ផ្នែកសណ្ឋាគារ​ និង​ រមណីយដ្ឋាន​ ហេីយក៏ជាក្រុមហ៊ុនសាងសង់ដ៏ធំ​ រួមទាំងផ្គត់ផ្គង់បណ្តាញទឹក​ និង​ អគ្គីសនីក្នុងខេត្តកោះ​កុង​ និង​ ឧត្តមានជ័យ​។ ថ្មីៗនេះ​ ក្រុមហ៊ុន​ក៏មានរោងចក្រស្ករសដែលមានតម្លៃ200លានដុល្លារ​អាមេរិច​នៅខេត្តកំពង់ស្ពឺ​ និង​ ចម្ការកៅស៊ូ​នៅខេត្តត្បូងឃ្មុំ​ ហេីយនិង​ គម្រោងទីក្រុងរណបថ្មី​ សួរកំសាន្តដូចជា​ សួរទឹក​ សួរសត្វនៅភ្នំពេញ​(PP Safari) រួមទាំងផ្សារទំនេីបនៅតំបន់សែនសុខ​ដូចជា​ (ផ្សារម៉ាក្រូ) និង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​(PNN)ជាដេីម​ ។

​ប្រសិនមិនមានបុគ្គល5រូបនេះ​ គឺសេដ្ឋកិច្ចកម្ពុជានឹងមានបញ្ហា​ និង​ មនុស្សរាប់សែននាក់នឹងបាត់បង់ការងារ​ តែបេីគ្មានអ្នកលក់Onlineដែលបំពុលសង្គមសព្វថ្ងៃ​ នោះស្រុកខ្មែរនឹងប្រសេីរជាងមុន​ ។

បុគ្គល​ទាំង5ខាងលេី​ ប្រហែលអ្នកទាំងអស់គ្នាមិនដែលឃេីញនៅក្នុងបណ្តាញសង្គមFacebookឡេីយ​ ហេីយមួួយទៀតស្រ្តីខ្មែរពិតជាខ្លាំងដែលបានក្លាយមហាសេដ្ឋីនីក្នុងចំណោមអ្នកមានជាងគេបំផុត5រូបក្នុងស្រុកខ្មែរ។

ប្រភព: africatrendy