មានការបាញ់ប្រហារស្លាប់១នាក់ និងរបួស១នាក់ទៀតហើយ នៅកណ្តាលក្រុងបាងកក!

ថៃ៖ ផ្ទុះកក្រើកជាថ្មី នៅកណ្តាលទីក្រុងបាំងកក ស្រ្តីម្នាក់បានស្លាប់ ខណៈដែលម្នាក់ផ្សេងទៀត បានរងរបួស ដោយសារតែជនបង្កម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ នៅឯផ្សារទំនើបមួយ នៅរសៀលថ្ងៃអង្គារមុននេះបន្តិច។

នេះបើយោងតាមសេចក្តីរាយការណ៍បឋម ពីកន្លែងកើតហេតុបានឲ្យដឹងថា បានការបាញ់ប្រហារមួយ បានកើតឡើងនៅមុខគ្លីនិកកែសម្ផស្សមួយកន្លែង នៅក្នុង Century Movies Plaza ជិតវិមានឯករាជ្យ ម្តុំផ្លូវ Soi Rangnam។

តួយ៉ាងក្រោយកើតហេតុ បានបណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ចំពោះអត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាជនល្មើស​គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ប៉ុន្តែប៉ូលីសបានបញ្ជាក់ថា ជនល្មើសបានធ្វើការបាញ់ប្រហារយ៉ាងតិចចំនួន៧គ្រាប់ បច្ចុប្បន្នប៉ូលីសកំពុងធ្វើការស៊ើបអង្កេតតាមចាប់ជនដៃដល់ មកដាក់ទោសតាមផ្លូវច្បាប់៕

ព័ត៌មានលម្អិតយ៉ាងណានោះ រង់ចាំតាមដានការ Update របស់ខ្មែរឡូតបន្តទៀត៕   

អត្ថបទ៖   https://www.khmerload.com/