មានផ្លូវល្អស្អាត! យុវជនដែលមានជំនាញខាងបង្ហោះម៉ូតូបង្កភាពអាណាធិបតេយ្យត្រូវបាននគរបាលនាំយកមកអប់រំណែនាំនៅស្រុកគាស់ក្រឡ
ខេត្តបាត់ដំបង៖ កាលពីថ្ងៃ ព្រហស្បតិ៍ ១០កេីត ខែស្រាពណ៍ឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែ កក្កដាឆ្នាំ២០២០ វេលាម៉ោង១៤និង២០នាទី អនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេីយ៍ឯក ប៉ាង ហៀង អធិការនគបាលស្រុកគាស់ក្រឡ ជម្រុញដឹកនាំដល់នគរបាលប៉ុស្តិ៍រដ្ឋបាលឱ្យនាំខ្លួនក្រុមយុវជនមួយក្រុមដែលមានជំនាញខាងជិះម៉ូតូបង្ហោះបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង យកមកអប់រំណែនាំ ។

យុវជនចំនួន០៨នាក់ត្រូវបានធ្វេីកំណត់ហេតុសាកសួរនិងអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបែបអាណាធិបតេយ្យបន្តទៀត រួចបានឱ្យអាណាព្យាបាលធានាយកទៅអប់រំណែនាំបន្តនៅមូលដ្ឋានវិញក្នុងថ្ងៃដដែល៕(រូបភាពនគរបាលស្រុកគាស់ក្រឡ)