មិនគួរសោះ! ស្ត្រីមានផ្ទៃពោះម្នាក់ ដួលស្លាប់នៅមុខបន្ទប់ទឹក
នៅវេលាម៉ោង ១៨:៥០នាទី ថ្ងៃទី ១៩/០៨/២០២០ នៅចំនុច ភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ មានករណីស្ត្រីមានផ្ទៃពោះម្នាក់ ដេកស្លាប់នៅមុខបន្ទប់ទឹក ក្រោយទទួលបានពត៌មាន កម្លាំងការិយាល័យជំនាញ សហការជាមួយ កម្លាំងអធិការក្រុង ចុះធ្វើកោសល្យវិច័យសព ។
សពរងគ្រោះមានឈ្មោះ ធិន លីកា ភេទស្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅកន្លែងកើតហេតុខាងលើ មានផ្ទៃពោះ ៧ខែជាង។
ក្រោយពិនិត្យរួចបានបញ្ជាក់ថា សពដេកផ្កាប់មុខទៅលើទ្វារបន្ទប់ទឹក ធ្វើឱ្យដាច់អណ្ដាត និងមានស្នាមក តាមការសាកសួរពត៌មាន បានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ (ជំងឺតេតានុស ប្រកាច់ញឹកញាប់)។
បច្ចុប្បន្ន សពបានប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។


