មុខសញ្ញាក្មេងទំនើងស្រុកឧដុង្គត្រូវបានសមត្ថកិច្ចឃាត់អប់រំធ្វើកិច្ចសន្យា ដោយបានហៅអាណាព្យាបាលម្ដាយមកទទួលយកទៅអប់រំគ្រប់គ្រងបន្ត
កំពង់ស្ពឺ៖ ប្រតិបត្ដិការកាលពីយប់ថ្ងៃទី២៩ ខែតុលា ២០២១ ម៉ោង០២រំលងអធ្រាត កម្លាំងនគរបាលស្រុកឧដុង្គ បានធ្វើការល្បាតនៅចំណុចផ្លូវក្រាលកៅស៊ូវត្តស្រះឃ្លាំង ភូមិត្រពាំងអណ្តូង ឃុំពាំងល្វា បានធ្វើការឃាត់មុខសញ្ញាក្មេងទំនើងដេីរបង្កអសន្ដិសុខក្នុងមូលដ្ឋាន និងជាមុខសញ្ញាប្រេីប្រាស់គ្រឿងញៀនចំនួន៦នាក់៖
-ឈ្មោះ នៅ កែវ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអាយាន្ត ឃុំពាំងល្វា ស្រុកឧដុង្គ ។
-ឈ្មោះ ញ៉ាញ់ ប៉ាន ភេទប្រុស អាយុ១៨ឆ្នាំ ភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុកឧដុង្គ។
-ឈ្មោះ ឡាន រ៉ូត ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអាយាន្ត ឃុំពាំងល្វា ស្រុកឧដុង្គ។
-ឈ្មោះ ឡេន ជីដេត ភេទប្រុស អាយុ២៣ឆ្នាំនៅភូមិពង្រុត ឃុំពាំងល្វា ស្រុកឧដុង្គ។
-ឈ្មោះ សឿន ទី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពង្រុត ឃុំពាំងល្វា ស្រុកឧដុង្គ។
-ឈ្មោះ ម៉ោង ប្រុញ ភេទប្រុស អាយុ១៩ឆ្នាំនៅភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុកឧដុង្គ។
សមត្ថកិច្ចជំនាញបន្ដធ្វើការអប់រំកិច្ចសន្យាអោយអាណាព្យាបាលធ្វើលិខិតធានាយកទៅអប់រំបន្ត ក្នុងករណីមិនរាងចាលឬបញ្ឍប់សកម្មភាពគឺសមត្ថកិច្ចនិងបន្ដនីតិវិធី ចាត់ការផ្លូវច្បាប់៕