មុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ត្រូវបាន បង្រ្កាបឃាត់ខ្លួនអនវត្តតាមច្បាប់នៅក្រុងបាត់ដំបង
កាលពីថ្ងៃ អាទិត្យ ៥រោចខែជេស្ឋឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៤៥នាទី នៅចំណុចបន្ទប់ជួល ស្ថិតក្រុមទី០៦ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងក្រុម អន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបានករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ឆាប ឈីណា ហៅ ឈី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅចំណុចបន្ទប់ជួល ភូមិរំចេក៣ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់ ២៤,១១ក្រាម (ថ្នាំសុទ្ធ) -ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឆាប ឈីណា ហៅ ឈី និងដោយមានការអនុញ្ញាតពីឯក ឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបា ត់ដំបង បានសហការជាមួយ កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ដែលនានលោកវរសេ នីយ៍ឯកពេជ្រ សារ៉ែន ជាអធិការបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួន ជន សង្ស័យបានចំនួន ០១នាក់ទៀតនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង ១៧និង៥០នាទី នៅចំណុច ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ ជូ សុផាន់ ហៅ ច្រូច ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅភូមិអូរតាគាំ២សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ៦,៤៧ក្រាម (ថ្នាំសុទ្ធ) -ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០១ថង់ ទម្ងន់ ៣,៨៧ក្រាម (ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង
-សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។
សរុប -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ ទម្ងន់ ៣០,៥៨ក្រាម (ថ្នាំសុទ្ធ)
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០១ថង់ ទម្ងន់ ៣,៨៧ក្រាម (ថ្នាំសុទ្ធ) ។
នៅពេលនេះជនសង័្សយ និងវត្ថុតាង បាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តទោសតាមច្បាប់ ៕