មុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់នៅក្រុងបាត់ដំបង

កាលពីថ្ងៃសុក្រ​៦កេីតខែ​ពិសាខឆ្នាំខាល​ចត្វាស័​ក​​ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០​២២ វេលាម៉ោង ១១និង៣០នាទី នៅចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោក​ កុយ​ហៀង​ ស្នងការរង​ផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនី​យ៍ឯក​ សុខ​ និមល​ នាយ​ការិយាល័យប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំងក្នុងការិយាល័យ​ប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងក្រុមអន្តរាគមន៍ ប្រឆាំងបទល្មើស នៃស្នងការដ្ឋា​ននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបាន ករណី ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់​ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ហូត សាវី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យក និងឆែកឆេរបាន រួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន ០៨ថង់ ទម្ងន់ ២៣៣,៧២ក្រាម (ទាំងសំបក)

-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង

-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ឆ្លងតាមរយៈការស្រាវជ្រាវនិងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំ​បងផងនោះ​ នៅថ្ងៃដដែលសមត្ថកិច្ចបានបន្តឃា​ត់ខ្លួនមុខសញ្ញាជាបក្សពួកម្នាក់ទៀ​ត​ឈ្មោះ​សេង​ សុវណ្ណារ៉ា​ ហៅទូភេទប្រុសអាយុ​៣៣ឆ្នាំស្នាក់នៅបណ្តោះអាសន្ននៅភូមិរំចេក​៤សង្កាត់រតនៈ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ដោយដកហូតបាន៖

-អាវុធខ្លី(បាញ់គ្រាប់ជ័រប្រេីហ្កាស)ចំនួន០២ដេីម

-ទូរស័ព្ទដៃចំនួន០១គ្រឿងនិងសម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

ជនសង័្សយ និងវត្ថុតាង បច្ចុប្បន្នមន្រ្តីក្នុងការិយាល័យនេះកំពុងរៀបចំសំ​ណុំរឿងបញ្ជូនទៅតុលាការដេីម្បីចាត់​ការតាមផ្លូវច្បាប់៕