មុខសញ្ញាគ្រឿងញៀន ០២នាក់ ត្រូវបានបង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣វេលាម៉ោង ២១​និង៤០នាទីនៅចំណុចក្រុមទី០៨ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ និងយោបល់លោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ទោ​ ប៉ាន​ ចាន់រិទ្ធ​ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំងក្នុងការិ​យាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល បង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១​ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃាត់​ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សំ យ៉ាងហ្គោ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិគោកត្រប់ ឃុំតាម៉ឺនស្រុកថ្មគោលខេត្តបាត់ ដំបង ។

២-ឈ្មោះ គុជ ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល

ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ៨,៥៣ក្រាម (ទាំងសំបក)

-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់) និងម៉ូតូចំនួន ០១គ្រឿង (ចាស់) ។

រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០ ២៣ដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត​បាត់ដំបងផងនោះ​សមត្ថកិច្ចបានបន្តទៅឆែកឆេរលំ​នៅដ្ឋានបក្សពួកម្នាក់ទៀតនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំ​បង។ វត្ថុតាងឆែកឆេរបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ៨២,៦៨ក្រាម (ទាំងសំបក)

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០២គ្រឿង និងថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។

ពេលនេះជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុ​វត្តទោសទៅតាមផ្លូវច្បាប់៕