មុខសញ្ញាចោរកម្មម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសំពៅលូន បង្រ្កាប និងឃាត់ខ្លួនបានភ្លាមៗ ខណៈពេលកំពុងធ្វើសកម្មភាពបម្រុងលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃ
មុខសញ្ញាចោរកម្មម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសំពៅលូន បង្រ្កាប និងឃាត់ខ្លួនបានភ្លាមៗ ខណៈពេលកំពុងធ្វើសកម្មភាពបម្រុងលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃ។ អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវសុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន។ នៅថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៣០ នាទី នៅចំណុច ក្រុមទី ០៦ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដា បង្ក្រាបករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិអ្នកដទៃ ចំនួន ១ ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ ឈ្មោះ ម៉ៅ ធុង ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាព ចូលទៅមុខផ្ទះរបស់ឈ្មោះ ឃុន ភន ភេទស្រី អាយុ ៧០ ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងគោលបំណងលួចយកម៉ូទ័របូមទឹក ក៏ត្រូវបានអ្នកជិតខាងឃើញទាន់ បានរាយការណ៍ជូនមកសមត្ថកិច្ចចុះធ្វើការអន្តរាគមន៍ភ្លាមៗ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅនឹងកន្លែងកើតហេតុ ៕
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕