មុខសញ្ញាចំនួន០៣នាក់និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនសុទ្ធទម្ងន់​៥១២,៤៥ក្រាម​ត្រូវបានបង្រ្កាបនៅស្រុកបវេល​ ខេត្តបាត់ដំបង​

នៅថ្ងៃ​ ព្រហស្បតិ៍​១រោច​ខែ​អាសាឍ​ឆ្នាំ​ខាលចត្វាស័ក​ព.ស.​២៥​៦៦​ត្រូវនឹងថ្ងៃទី១៤ខែកក្កដា ឆ្នាំ ​២០​២២ វេលាម៉ោង ១៣និង​១០នាទី នៅចំ ណុចភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកប វេល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរង​ផែនការងារប្រឆាំងគ្រឿង ញៀន​ លោកវរសេនីយ៍ឯក​ សុខ​ សារិន​ អធិការ នគរបាលស្រុកបបវេល​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមសហការជាមួយ កម្លាំងការិ យាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងដែលមាន​លោក វរសេនីយ៍ឯក​ សុខ​ និមល​ ជានាយការិយាល័យ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបបាន ករ ណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ផាត សុភី ហៅ មុំ ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។

២-ឈ្មោះ ចាន់ ធាហៅកូវ ភេទប្រុ ស អាយុ ៣៧ឆ្នាំមានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

៣-ឈ្មោះ សំ ដារ៉ា ភេទប្រុស អា យុ ៣៤ឆ្នាំ មាន ទីលំនៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៣ថង់ទម្ងន់ ៥១២,៤៥ក្រាម(ថ្នាំសុទ្ធ)

-ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់) ,កូន សៀវភៅបញ្ជីទិញលក់ថ្នាំញៀន ០១ក្បាល

-លិខិតឆ្លងដែនចំនួន ០១ក្បាល មានលេខ N019092385

-ម៉ូតូចំនួន ០៣គ្រឿង (១.ម៉ាកហុងដាឃ្លីក ពណ៌ស បិតស្គុតពណ៌ផ្កាឈូក គ្មានស្លាកលេខ (ចាស់),២.ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាក លេខ (ចាស់) ,៣.ម៉ាកអ៊ិចសាយទ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1U-​3344 (ស្លាកលេខក្លែងក្លាយ) ។

ក្នុងនោះជនសង្ស័យឈ្មោះ ផាត សុភី ហៅ មុំ មានដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនលេខ ២៧ ២ ត.ព្រ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ របស់ ឯកឧត្ដម ជា វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន ប្រព្រឹត្តនៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់​ដំ​បង កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ ផងដែរ ។

ជនល្មើស និងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំបង ចាត់ការតាមច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online