មុខសញ្ញាឆក់ទូរស័ព្ទចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួននៅក្រុងបាត់ដំបង

កាលពីថ្ងៃ អាទិត្យ២រោចខែស្រាពណ៍ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី​ ១៤​ ខែ​ សីហា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ២២និង៣០នាទី​នៅ​ចំណុច​ភូមិ​​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ ដំបងអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសា ន​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបា​ត់ដំបង​ ដូចជាយោបល់លោក​វរសេនី យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងការរងផែនការងារ នគរបាល ព្រហ្ម ទណ្ឌរួមនឹង លោក​វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ជំនួយ​ការ​ដឹកនាំ​ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និងដោយ មានការសម្របសម្រួលលេី​នីតិវិធី​ពី​ឯកឧត្ដម​កែវ​សុ ជាតិ ​ព្រះ​រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោក​វរសេនី​យ៍​ឯក​ឈឿង​ គឹមសុង​ នាយការិ​យាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ អំពើ លួចមាន​ស្ថានទម្ងន់ទោស​(​ឆក់យក​ទូរស័ព្ទ​ដៃ​ )​០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន០​៣​ នាក់​​មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ ។

១-ឈ្មោះ ឡេង ហេង​​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​

២-ឈ្មោះ លី ស៊ីថា​​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ

៣-ឈ្មោះ លួម ចាន់ថា​​ ភេទប្រុស​ អា យុ​ ២០ឆ្នាំដែលជនសង្ស័យ​ទាំង​ ០៣​ នាក់​ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង​។

សូមជម្រាបជូនថាកាលពីថ្ងៃទី​១៤ខែ​សីហា​ ឆ្នាំ​២០ ២២​វេលាម៉ោង​ប្រមាណ២១និង១០​នាទី​នៅ​ចំណុច​ក្រុមទី​០១​ ភូមិ​ បែកចានថ្មី​​ សង្កាត់ ព្រែកព្រះស្តេច ក្រុង​​បាត់ដំបង​ខេត្តបាត់ដំបជនសង្ស័យ​ ខាង​លេី​ បាន​ធ្វេី​សកម្មភាព​ ឆក់យក​ទូរស័ព្ទដៃ​ ដែល​ជា​រប ស់ ​ជនរងគ្រោះ​ឈ្មោះ​ សោ ថាវន្ត​ ភេទស្រី​ អាយុ​ ២៧​ឆ្នាំ​ មានទីលំនៅ​ ភូមិ​ស្តីស្ទឹង ឃុំ​តា​លា​ស់ ស្រុក​មោងឬស្សី​ ខេត្ត​បាត់ដំបង​ ដែលទូរស័ព្ទដៃ ម៉ាកOPPO F9 ពណ៌ខៀវ ។

បន្ទាប់ពីកេីតហេតុជនរងគ្រោះបានដាក់​ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរ​បាល​ ហេីយឆ្លងតាមរយៈការស្រាវ​ជ្រាវ​ សមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។ វត្ថុតាង​ដកហូត​រួម​មាន​៖​

-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៧ ស្លាកលេខ​ បាត់ដំបង 1AE-7425 (​ ជជាម៉ូតូជិះធ្វើសកម្មភាព​ )

-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកOppo F9 ពណ៌ខៀវ (ជារបស់ជនរងគ្រោះ)

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំ ណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បា ត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online