មុខសញ្ញាជនសង្ស័យរំលោភម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកគងពិសីឃាត់ខ្លួន

គងពិសី៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១២:៣០នាទី កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍មហាឬស្សី ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជឹម ធីម ភេទប្រុស អាយុ ៤១ឆ្នាំ ពាក់ព័ន្ធករណីរំលោភទៅក្មួយស្រីរបស់ខ្លួនឈ្មោះ ប.ស.អ ភេទស្រី អាយុ ២៣ឆ្នាំ(ជាមនុស្សសតិមិនគ្រប់) រស់នៅភូមិស្នួល ឃុំមហាឬស្សី ។ ក្រោយពីបានទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះ កម្លាំងជំនាញ និងប៉ុស្តិ៍បាននាំជនសង្ស័យមកសួរនាំ ហើយបានសារភាពថា ខ្លួនបានធ្វើសកម្មភាពរំលោភទៅលើក្មួយរបស់ខ្លួនពិតប្រាកដមែន នៅយប់ថ្ងៃទី១៥.០១.២០២២ ហើយកន្លងមកធ្លាប់បានរំលោភបានសម្រេចទៅលើក្មេងស្រីរងគ្រោះខាងលើ ជាច្រើនលើករួចមកហើយចាប់តាំងពីឆ្នាំ២០១៩មក៕