មុខសញ្ញាជនសង្ស័យលួចម៉ូតូត្រូវបានសមត្ថកិច្ចស្រុកអន្លង់វែងឃាត់ខ្លួនជាបន្តបន្ទាប់សរុបចំនួន ៣នាក់

ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត មុខសញ្ញាជនសង្ស័យលួចម៉ូតូត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់សរុបចំនួន ៣ នាក់ ៖

កាលពីនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៦-៣០ នាទី មានករណីលួចម៉ូតូកើតឡើងនៅចំណុចសួនមាត់បឹងអូរជីក ស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលបង្កឡើងជនដោយជនសង្ស័យឈ្មោះ លឿង ឡុង ហៅកាកាឡុង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ដែលជនរងគ្រោះទុកនៅមាត់បឹងអូរជីក ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ផ្លាកលេខ សៀមរាប 1L-8779 ត្រូវបានកម្លាំងល្បាត របស់អធិការដ្ឋាននគរបាលស្រុក ចាប់ឃាត់ខ្លួនបានភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើនេះរួច កម្លាំងជំនាញរបស់អធិការនគរបាលស្រុក បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បន្តស្រាវជ្រាវឃាត់ខ្លួនបក្សពួក បាន ២ នាក់ បន្ថែមទៀត មានឈ្មោះដូចខាងក្រោម ៖

១- ឈ្មោះ វឿន គួន ភេទប្រុស អាយុ ៣៦ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ អាសយដ្ឋានបច្ចុប្បន្ន ភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង

២- ឈ្មោះ ម៉ន ម៉ៅ ហៅអឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ អាសយដ្ឋានបច្ចុប្បន្ន ភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង

និងដកហូតវត្ថុតាងជាគ្រឿងញៀន ព្រមទាំងសម្ភារៈសម្រាប់ដោះកែឆ្នៃម៉ូតូ រួមមាន ៖

+ ថ្នាំញៀនមេតាំហ្វេតាមីនប្រភេទម៉ាទឹកក (ICE ) ចំនួន ២ កញ្ចប់

+ ម៉ូតូ ១ គ្រឿង ម៉ាកវ៉េវ

+ សោរម៉ូតូ ២ គ្រឿង

+ កាំភ្លើងខ្យល់ ចំនួន ២ ដើម

+ ដាវសាំម៉ារ៉ៃ ចំនួន ៣

+ កាំបិតចុងស្រួច ចំនួន ២

+ ទូរស័ព្ទ ៦ គ្រឿង

+ សោរ តួឡឺវីស និងគ្រឿងម៉ូតូមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់រួចហើយ ចំណែកម៉ូតូម៉ាកហុងដាឌ្រីម បានប្រគល់ជូនជនរងគ្រោះវិញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online