មុខសញ្ញាជាជនសង័្សយក្នុងករណីបង្កហិង្សាដោយចេតនាបណ្តាលឱ្យស្លាប់ជនរងគ្រោះនៅស្រុកសំពៅលូនត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន
កាលពីថ្ងៃ សៅរ៍ ៤កេីត ខែមាឃឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងក្នុងផែនជំនាញរួមជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនដែលមានលោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការនគរបាលស្រុក ធ្វេីការស្រាវជ្រាវករណីហិ.ង្សាដោយចេតនាបណ្តាលឱ្យស្លា.ប់ជនរងគ្រោះ ដោយបានសម្រេចធ្វេីការឃាត់ខ្លួនមុខសញ្ញាជាក្រុមជនសង័្សយចំនួន០៣នាក់ នាំមកធ្វេីការសាកសួរស្រាវជ្រាវដែលក្នុងនោះគឺ៖
១-ឈ្មោះ យ៉ាង សុខចាន់នី ហៅ អ៊ុក ភេទប្រុស អាយុ ២១ ឆ្នាំ។
២-ឈ្មោះ ហ៊ាន វ៉ើយហុង ភេទប្រុស អាយុ ២២ ឆ្នាំ។
៣-ឈ្មោះ អឿន ភារម្យ ភេទប្រុស អាយុ ២២ ឆ្នាំ។
អ្នកទាំង ០៣ នាក់ មានទីលំនៅ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទីនៅចំណុចលើផ្លូវជាតិលេខ ៥៩ ស្ថិតក្នុងក្រុមទី០៤ ភូមិតាស្តាឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណី ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្ដាលឱ្យជនរងគ្រោះស្លាប់មួយបាន កើតឡើង ដែលករណីនេះបង្កដោយក្រុមជនសង្ស័យ មួយ ក្រុមមានគ្នាចំនួន ០៩ នាក់ បានធ្វើសកម្មភាពចាំស្ទាក់អមសងខាងផ្លូវជាតិដែលស្ងាត់ដាច់ស្រយ៉ាលពីទីប្រជុំជន ដោយយកដុំថ្មផង ពូថៅផងនិងកាំបិតផ្គាក់ផង គប់ និងកាប់ទៅលើជនរងគ្រោះឈ្មោះ ឡាញ់ ស៊ីណាត ភេទប្រុស អាយុ ១៨ឆ្នាំមានទីលំនៅ ភូមិចក្រី ឃុំបា រាំងធ្លាក់ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ក្នុងខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឱ្យរងរបួសត្រង់កនិងចំហៀងខាងស្តាំ (របួសធ្ងន់ធ្ងរ) និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានបញ្ជាក់ថានៅចំណុចកេីតហេតុក្រុមជនសង័្សយបានជ្រេីសរេីសយកចំណុចស្ងាត់និងស្ថិតនៅឆ្ងាយពីទីប្រជុំជន ហេីយដោយសារពេលវេលាយប់ជ្រៅផង ដែលជាហេតុធ្វេីឱ្យកម្លាំងនគរបាលរបស់លោកចេញអន្តរាគមន៍ មិនបានទាន់ជាហេតុធ្វេីឱ្យក្រុមជនសង័្សយធ្វេីសកម្មភាពរួចភ្លាមបាននាំគ្នាគេចខ្លួនបាត់ពីកន្លែងកេីតហេតុភ្លាមៗ ។
លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានបញ្ជាក់ថា ករណីនេះដោយអនុវត្តតាមបទបញ្ជាយ៉ាងហ្មឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកបានធ្វេីការដឹកនាំស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញាបាននិងធ្វេីការឃាត់ខ្លួនបក្សពួកចំនួន០៣នាក់ក្នុងចំណោមបក្សពួកមួយចំនួនទៀតរួមទាំងជនដៃដល់ផងកំពុងរត់គេចខ្លួនពីមូល ដ្ឋាន លោកស្នងការរងបន្តថា ទោះបីជាបែបនេះក្តីសមត្ថកិច្ចកំពុងដុតដៃដុតជេីងក្នុងការស្វែងចាប់ខ្លួនមុខសញ្ញាទាំងនេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោកស្នងការរងបានបញ្ជាក់បន្ថែមថា ករណីហិ.ង្សាបណ្តាលឱ្យស្លាប់ជនរងគ្រោះនេះគឺផ្តេីមចេញពីបញ្ហាគំនុំតែប៉ុណ្ណោះ ហេីយនេះក៏ជាការដោះស្រាយគំនុំដោយការសងសឹកគ្នាក្នុងជម្លោះពីពេកមុនមកដែរ។
នៅពេលនេះមុខសញ្ញាជាជនសង័្សយទាំងបីនាក់ខាងលេីសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕