មុខសញ្ញាជាជនសង័្សយម្នាក់ជំនាញខាងលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋាន​ត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់នៅក្រុងបាត់ដំបង

កាលពីយប់ថ្ងៃ​ អង្គារ​២រោច​ខែ​ពិ​សា​ខ​ឆ្នាំ​ខាល​ចត្វាស័​ក​ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី១៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០២២​ វេ​លា​ម៉ោង​០១និង២៩​នាទី​រំលង​អា​ធ្រាត្រ​ឈានចូលថ្ងៃទី១៩​ខែ​ ឧសភា​ឆ្នាំ​២០២២​ នៅ​ចំណុច​ភូមិ​វត្តគរ​ សង្កា​ត់​វត្តគរ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ អនុវត្តតាមយោបល់ដឹកនាំរបស់លោ​កឧត្តមសេនីយ៍​ទោ​ សាត​ គឹមសា​ន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់លោ​ក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​លោ​ក​​វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ជំនួយ​ការ​ដឹកនាំ​ការិយា​ល័​យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និងដោយមាន​ការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ ផង​នោះលោក​វរសេនី យ៍ឯក​ ឈឿង​ គឹមសុង​ នាយ​ការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មានស្ថានទម្ងន់ទោស​​(​លួចយក​ម៉ូត)០១​ករណី​និង​បាន​ធ្វេីការ​នាំខ្លួន​ជនស ង្ស័យ​ចំនួន​០១​ នាក់​ ឈ្មោះ​ ភាព​ សុផៃ​ ភេទ​ប្រុស​ អាយុ​ ៤៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្លាកែត​ សង្កាត់​ស្លាកែត​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការសាកសួរស្រាវ ជ្រាវ។

សូមជម្រាបជូនថា​នៅថ្ងៃកេីតហេតុខាងលេីនៅ​ចំណុច​ភូមិ​ជ្រៃកោង​ សង្កាត់​ ស្លាកែត​ ក្រុង​បាត់ដំ​បង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​រូបនេះបាន​ធ្វេី​ស​កម្មភាព​ ចូល​ក្នុង​លំនៅដ្ឋាន​រប​ស់​ជនរងគ្រោះ​ឈ្មោះ​ ទូច​ និស្ស័យ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​មា​ន​ទីលំនៅ​ ផ្ទះ​លេខ​១៩​ ក្រុម​ទី​០២​ ភូមិ​ជ្រៃកោង​ សង្កាត់​ស្លាកែត​ ក្រុងបាត់​ដំបង​ ខេត្ត​បាត់ដំបង​ ​ក្នុងខណៈជនរងគ្រោះមិននៅផ្ទះ​ ដោយលួច​យក​ម៉ូតូ​ម៉ាក​ហុងដា​ ZoomerX ស៊េរី​ឆ្នាំ​ ២០​១៧​ ចំនួន​ ០២គ្រឿង​ (លួចយកម្តងមួយគ្រឿង)ហេីយជិះ​គេច​ខ្លួន​ចេញពីកន្លែងកេីតហេតុ។

អនុវត្តតាមវិធានការជំនាញរបស់នគរបាល​ក្នុងខណៈជនសង័្សយជិះម៉ូតូនៅចំ​ណុចខាងលេីក៏ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានតែម្តង។ វត្ថុតាង​ដកហូត​រួម​មាន​ ៖

-​ ម៉ូតូ​ម៉ាក​ HONDA Zoomer X ពណ៌​ ក្រហម​ ស​ ស៊េរី​ឆ្នាំ​ ២០១៧​ ពាក់​ស្លាកលេខ​ បាត់ដំបង​ 1AD-6764​ (​ ជារបស់​ជនរងគ្រោះ​ )​

– ម៉ូតូ​ម៉ាក​ HONDA Zoomer X ពណ៌​ បៃតង​ ស​ ស៊េរីឆ្នាំ​ ២០១៧​ ពាក់ស្លាកលេខ​ បាត់ដំបង​1AB-៧៣៣២(​ ជា​របស់​ជនរងគ្រោះ​ )​

-​ មេសោរ​ ចំនួន​ ០១

-​ តួណឺវីស​ ចំនួន​ ០១​

-​ ដង្កាប់​ ចំនួន​ ០១​

-​ កូន​សោរ​ចំនួន​ ០៦​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ចាត់​ការ​ តាម​នីតិវិធី​ ច្បាប់​ រីឯម៉ូតូនឹងធ្វេីការ​ប្រគល់ជូនជនងគ្រោះវិញ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online