មុខសញ្ញាលួចកាត់ខ្សែភ្លេីងនៅស្រុកគាស់ ក្រឡចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាណន់ឃាត់ខ្លួន បញ្ជូនទៅអនុវត្តតាមច្បាប់

កាលពីយប់ថ្ងៃ​ ព្រហស្បតិ៍​ ៩កេីត​ខែ​អាសាឍ​ឆ្នាំ​ខាលចត្វាស័ក​ព.ស.២​៥៦៦​ ត្រូវនឹងថ្ងៃទី៧​ ខែ​ កក្កដា​ ឆ្នាំ​២០​២២​ វេលាម៉ោងប្រមាណជាង​១១​អាធ្រាត្រទៅហេីយ​ មានករណី(លួចកាត់ខ្សែភ្លេីង)បានកេីតឡេីងនៅម្តុំក្រុ​ម​ទី០៣ភូមិឆាយបល័្លង្គ​ ឃុំធិបតី​ ស្រុកគាស់ក្រឡ​ ខេត្តបាត់ដំបង​ ដែលក្រុមជនសង័្សយមិនស្គាល់អត្តសញ្ញាណ​បានលួចកាត់ផ្តាច់យកខ្សែភ្លេីងរបស់ជនរងគ្រោះឈ្មោះផា​ ផាន​ ភេទប្រុ​ស​​អាយុ៧៣ឆ្នាំរស់នៅក្នុងមូលដ្ឋានខាងលេី។ ភ្លាមៗជនរងគ្រោះបានផ្តល់ព័ត៌មានជាបឋមមក សមត្ថកិច្ចនគរបាលមូល​ដ្ឋានអំពីករណីនេះ។

ទទួលបានព័ត៌មាន​ និងស្របតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​ស្នងការនៃស្នងការដ្ឋា​ន​នគរបាលខេត្តបាត់ដំបង​ រួមនឹងយោ​បល់របស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ ករណីនេះត្រូវបានផ្តល់ទៅសមត្ថកិច្ចក្នុងមូលដ្ឋាន​ និងសមត្ថកិច្ចដែល មានភូមិ​សាស្រ្តជាប់គ្នា​ ដេីម្បីពិនិត្យតាមដាននិងស្រាវជ្រាវ។

លុះដល់វេលាម៉ោងប្រមាណ១២រំល​ងអាធ្រាត្រ​ទៅហេីយ​ កម្លាំងល្បាតរបស់នគបាលស្រុកបា ណន់​ បានពេីប​ប្រទះមុខសញ្ញាចំនួន០៣នាក់ កំ ពុងធ្វេីដំណេីរ​ ដដោយម៉ូតូមួយគ្រឿង ឆ្លងកាត់ពីភូមិសាស្រ្ត ស្រុកគាស់ក្រឡ​ ចូលក្នុងភូមិសាស្រ្តស្រុកបាណន់។

ដោយស្ថានភាពគួរឱ្យសង័្សយសមត្ថកិច្ចបានកាក់ដំណេីរ​និងសាកសួរ​ ហេី​យ​បានប្រទះឃេីញខ្សែភ្លេីងដែលគេ​ទេីបនឹងលួចកាត់បាននៅជាប់ជាមួយផង​ ដូច្នេះសមត្ថកិច្ចធ្វេីការឃាត់ខ្លួនសាក សួរតែម្តង។

ពេលសាកសួរពួកគបានឆ្លើយសារភាពថា គេពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅមូលដ្ឋានស្រុកគាស់ក្រឡប្រាកដមែន។

ជនសង័្សយទាំង០៣នាក់នោះគឺ៖

១-ឈ្មោះ គិត លីម៉េង ភេទ អាយុ១៩​ឆ្នាំ រស់នៅភូមិតាថុក ឃុំធិបតី​ ស្រុកគាស់ក្រឡ​ ខេត្តបាត់ដំបង​។

២-ឈ្មោះ យ.ស ភេទប្រុស អាយុ….ឆ្នាំ​ មានទី លំនៅភូមិវត្តគរ​ សង្កាត់វត្តគរ​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបង(អនី.តិ.ជន)​។

៣-ឈ្មោះ ស.វ ភេទប្រុ​ស​ អាយុ…..ឆ្នាំមានទី លំនៅភូមិវត្តគរ​ សង្កាត់វត្តគរ​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបង(អនី.តិ.ជន)​។

វត្ថុតាងដកហូតមាន៖

-ម៉ូតូឌ្រីមព៌ណC100ក្រហមចំនួន០១គ្រឿង

-ខ្សែភ្លេីងចំនួន០៩កំណាត់​ មានទម្ងន់សរុបចំនួន២២,១៣គីឡូក្រាម

-មួកសុវត្ថិភាពចំនួន០១

-ដំបងឈេីជ្រុងចំនួន០១

-កាំបិតតាំងតោចំនួន០១​

-ពូថៅចំនួន០១

-ទួណឺវីសចំនួន០១

លោកវរសេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នី​ អធិ​ការនគរបាលស្រុក​ បាណន់បាន​បញ្ជាក់ថា​ ដោយសារករណី នេះអង្គហេតុកេីតនៅមូលដ្ឋានស្រុកគាស់​ក្រឡ​ ទេីបសមត្ថកិច្ចរបស់លោកប្រគល់មុខសញ្ញាទាំង ៣នាក់និងវត្ថុតាងជូនទៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡចាត់ការបន្ត។

លោកវរសេនីយ៍ឯក​ ប៉ាង​ ហៀង​ អ​ធិការនគរ បាលស្រុកគាស់ក្រឡ​ បានឱ្យដឹងថា​ព្រោះតែសមត្ថកិច្ចរបស់លោក​ រួមសហការគ្នាជាមួយសមត្ថកិច្ចនគរបាលស្រុកបាណន់​និងមានការចូលរួមផ្តល់ព័ត៌មានបានលឿន​រហ័សពីជនងគ្រោះផង​ ហេីយស្ថិតក្រោម​ កាបញ្ជាដឹកនាំផ្ទាល់ពីលោក ស្នងការ​ លោកស្នងការរងទទួលផែនផងទេីប​សមត្ថកិច្ចសម្រេចបានលទ្ធផលបែប​នេះ។

នៅពេលនេះនគរបាលស្រុកគាស់​ក្រឡរៀបចំ សំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយា ល័យជំនាញអនុវត្តបន្ត​តាមនីតិវិធី​ ច្បាប់ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online