មុខសញ្ញាលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋានចំ​នួន ០២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កាលពីថ្ងៃ អង្គារ ១៤កើតខែអាសាឍ ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នង​ការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់​ដំបង ក៏ដូចជាយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធី ឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការ​រង ជំនួយការដឹកនាំការិយាល័យនគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីលួច​(យកតុឈើ)០១ករណី និងបានធ្វើការនាំខ្លួនជន​សង្ស័យចំនួន០២នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការស្រាវជ្រាវ​នោះគឺឈ្មោះ ម៉ាន់ ផល្លា ភេទប្រុស អាយុ ៣៩​ឆ្នាំ និងឈ្មោះ សួន ច័ន្ទ ភេទប្រុស អាយុ៣១ឆ្នាំ ជន​សង្ស័យទាំង០២ នាក់ មានទីលំនៅ ភូមិវត្ត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់​ដំបង ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីយប់ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណ ២២និង០០ នាទីពួកគេបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះមួយដែលទុក​ចោល ស្ថិតក្នុងសង្កាត់ចំការសំរោង​ ក្រុងបាត់​ដំបបនិងលួចយកតុឈើមួយដែលទុកនៅក្នុងផ្ទះ។

ក្រោយពេលកើតហេតុ និងបន្ទាប់ពីទទួលបាននូវព័ត៌មាននេះពីសំណាក់សមត្ថកិច្ចនគរបាល បានធ្វើការស្រាវ ជ្រាវស៊ើបអង្កេត រហូតឈានទៅនាំខ្លួននិងដកហូតបាន តុឈើចំនួន ០១ជារបស់ជនរងគ្រោះនិងម៉ូតូចំនួន ០១គ្រឿងជារបស់ជនសង័្សយជិះធ្វើសកម្មភាព។

នៅពេលនេះ សមត្ថកិច្ចនគរបាលបានរៀបចំក​សាងសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់​ទៅកាន់អយ្យការ អមសាលាដំបូងខេត្តបា​ត់ដំបងចាត់ការតាមនីតិវិធី ច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online