មុខសញ្ញាលួចមានស្ថានទម្ងន់ទោស(ឆក់)ចំនួន០៤នាក់ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់

កាលពីថ្ងៃ ព្រហស្បតិ៍ ១៥រោចខែអាសាឍឆ្នាំខាលចត្វាស័កព.ស. ២៥ ៦៦ ត្រូវនឹងថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​ ២០២២​វេលាម៉ោង​១៤និង៥៧​នាទី​ នៅ​ចំណុច​ក្រុមទី​ ១៨​ ភូមិ​ ពាមឯក​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ លោក​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​បាត់ដំ​បង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារនគរបាល​ព្រហ្មទណ្ឌ​ រួមនឹងលោក​វរសេនីយ៍ទោ​ ភួង​ចន្ទ័តារា​ ស្នងការរង​ ជំនួយ​ការ​ដឹកនាំ​ការិ យា ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អនៃអយ្យការអមសាលាដំបូងខេត្តបាត់​ដំ​បងផងនោះ​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឯកភ្នំ​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករ​ណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យក​ទូរស័ព្ទ​ដៃ​ )​០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជន សង្ស័យ​ចំនួន​ ០៤​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

១-ឈ្មោះ​ ដួង​ ឃីម​ ភេទ​ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ករហាល​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។

២-ឈ្មោះ​ រស់​ បញ្ញា​ ហៅ​ ខ្លឹង​ ភេទប្រុ ស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ពាមឯក​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។

៣-ឈ្មោះ​ ឃឿន​ សុជាតិ​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ពាមឯក​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។

៤-ឈ្មោះ​ ណាន​ ណេត​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​តាគម​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។

សូមជម្រាបជូនថាកាលពី​ថ្ងៃទី​១៨​ ខែ​កក្កដា​ ឆ្នាំ​ ២០​២២​ នៅ​ចំណុច​មុខ​សាលា​ខេត្ត​បាត់ដំបង​ ស្ថិតក្នុងភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ វេលាម៉ោង​ ប្រមាណ​២៣​និង២០​នាទី​ជនស ង្ស័យ​ទាំង​ ០៤​ នាក់​ខាងលើ​បាន​ធ្វេីសកម្មភាព​ ជិះ​ម៉ូតូ​ចំនួន​ ០២​ គ្រឿង​ ឆក់​យក​ទូរស័ព្ទ​ដៃ​ របស់​ជនរងគ្រោះ​ឈ្មោះ​ ​សុន​ សុភី​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ខណៈ​ពេល​ដែល​ជនរងគ្រោះ​កំពុង​ជិះ​កង់​ចុច​ទូរស័ព្ទ​ ។

ក្រោយកើតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខ​សញ្ញាបាននិងឈានដល់ការឃាត់​ខ្លួនតែម្តង។ វត្ថុតាង​ដកហូត​រួម​មាន​៖

-​ ទូរស័ព្ទ​ដៃ​ ០១​ គ្រឿង​ ម៉ាក​ OPPO A5s ពណ៌​ក្រហម​ (​ ជា​របស់​ជនរងគ្រោះ​ )​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេី​កសាង​សំ​ណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online