មុខសញ្ញាលួចម៉ូតូម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកំរៀងឃាត់ខ្លួនអនុវត្តតាមច្បាប់

នៅថ្ងៃ​ព្រហស្បតិ៍​៥កេីត​ខែ​ពិសាខឆ្នាំខាលចត្វាស័កព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​ ៥​ខែ​ ឧសភា​ឆ្នាំ​២០​២២​ វេលាម៉ោ​ង៨និង៣០នាទីព្រឹក​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បា​លខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេ​នីយ៍ទោ​វេ​ គឹមចត់​ អធិការនគរបា​លស្រុកកំរៀង​ បានដឹកនាំ​កម្លាំងផ្នែកជំនាញធ្វេីការឃាត់ខ្លួនជនសង័្សយចំ​នួន០១នាក់ឈ្មោះវុធ វីតហៅពៅភេទប្រុសអា​យុ២៧ឆ្នាំមានទីលំនៅ​ ភូមិ​ អូរដាលេី​ ឃុំបឹង​រាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​មកកាន់អធិ​ការ​ដ្ឋាននគបាលស្រុក​ដេីម្បីធ្វេីការសាកសួរស្រាវ​ជ្រាវដោយក្នុងនោះបានដកហូតម៉ូតូចំនួន០១​គ្រឿងម៉ាកហុងដាឌ្រីម​ពណ៌​ខ្មៅសេ125លេខតួ​លេខម៉ាស៊ីន​90​73054សេរីឆ្នាំ 2014 ពាក់​ស្លាកលេខ​បាត់ដំបង1R-4505។

សូមជម្រាបជូនថា​មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៤​ខែ​ឧសភា​ឆ្នាំ​២០២២​វេលាម៉ោង​១៩និង៣០នាទីនៅចំណុចភូមិផ្លូវប្រាំមួយ ឃុំតាក្រី​ ស្រុកកំរៀង​ ខេត្តបាត់ដំ​បង​ មានសកម្មភាពចោរលួចយកម៉ូតូមួយបានកេីតឡេីង​ ដែលករណីនេះបង្កដោយជនសង័្សយមិនស្គាល់ឈ្មោះ​ បានធ្វេីសកម្មភាពលួចយកម៉ូតូដូចមាន​ភិនភាគខាងលេីជារបស់ជនរងគ្រោះឈ្មោះយូ សារៀម ភេទប្រុ​ស​អាយុ៣៦ឆ្នាំរស់នៅភូមិផ្លូវប្រាំមួយឃុំតាក្រី ស្រុកកំរៀងខេត្តបាត់ដំបង មា​នមុខរបរកសិករក្នុងខណៈដែលជនរងគ្រោះទុកម៉ូតូនៅក្នុងបរិវេណលំ​នៅដ្ឋានរបស់ខ្លួន។

នៅក្រោយពេលកេីតហេតុជនរងគ្រោះបានប្តឹង​ចូលមកសមត្ថកិច្ចនគរបាលស្រុកកំរៀង​ ហេីយអនុវត្តតាមវិធានការជំនាញរបស់នគរបាល​សម​ត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនរួមទាំងដក​ហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ។

នៅពេលនេះជនសង័្សយត្រូវបានរៀបចំសំ​ណុំរឿងបញ្ជូនមកការិយា​ល័យជំនាញនៅស្នងការដ្ឋានអនុវត្តបន្តតាមនីតិវិធី​ច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online