មុខសញ្ញាស្ទាក់ប្លន់យកទ្រព្យសម្បត្តិអ្នកដទៃម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងស្រាវជ្រាវបង្ត្រាបបាននៅសង្កាត់អូរចារ
បាត់ដំបង៖ នៅថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ខែមីនាឆ្នាំ២០២៣អនុវត្តតាមយោបល់ដឹករបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួល លេីនីតិវិធីពីឯកឧត្តម កែវ សុជាតិព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវនិងស៊េីបអង្កេតរហូតឈានដល់ការឃាត់ខ្លួននសង័្សយម្នាក់ឈ្មោះស៊ុំ រតនះ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារក្រុងបាត់ដំបងខេត្តបាត់ដំបងមកកាន់អធិការដ្ឋាននគរបាលក្រុ ងបាត់ដំបងដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្លន់ដោយប្រើប្រាស់កាំបិត) ។
សម្ភារៈដកហូតបាន៖
- ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាកប៉ូវ៉ាពណ៌ទឹកប៊ិច។
សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣វេលាម៉ោង០៤និង៤០នាទីទៀបភ្លឺនៅចំណុចក្រុមទី០៦ ភូមិចំការឮស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងជនសង័្សយខាងលេីនិងបក្សពួកបានធ្វេីសកម្មភាពប្រេីកាំ-បិតភ្ជង់ប្ល-ន់ទៅលេីជនរងគ្រោះឈ្មោះហុង ចាន់ឌី ភេទស្រី អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សម្ភារៈបាត់បង់៖
-ទូរស័ព្ទដៃម៉ាកប៉ូវ៉ា ពណ៌ខៀវចាស់ ចំនួន ០១គ្រឿង។
-ប្រាក់រៀលចំនួន ៣២០.០០០រៀល
-អត្តសញ្ញាណប័ណ ចំនួន០៣សន្លឹក
-កាបូបស្ពាយពណ៌ខ្មៅចំនួន០១
-កាតគ្រីម៉ូតូចំនួន០១សន្លឹក។
ក្រោយកេីតហេតុជនរងគ្រោះបានបណ្តឹងចូលមកសមត្ថកិច្ចនគរបាលហេីយតាមរយៈការស្រាវជ្រាវស៊ើបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។
ពេលធ្វើការសាកសួរជនសង្ស័យបានសារភាពថារូបគេនិងបក្សពួកម្នាក់ទៀតពិតជាបានធ្វើសកម្មភាពភ្ជង់ប្ល-ន់យកទូរស័ព្ទនិងប្រាក់ពីជនរងគ្រោះនៅចំណុចកេីតហេតុខាងលេីពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯទ្រព្យសម្បត្តិប្រគល់ជូនជនរងគ្រោះវីញ៕