មើមខ្ញីមានអត្ថប្រយោជន៍ដល់សុខភាព និង ចំពោះមនុស្សដែលខ្សោយផ្លូវភេទ

-មើមខ្ញី : គឺជាអាហារមួយប្រភេទដែលមនុស្សទូរទៅនិយមទទួលទានជាយូរលង់មកហើយ។មើមខ្ញីត្រូវគេដឹងថា ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ។ ក្រៅពីសារធាតុរ៉ែម៉ង់កាណែសនិងរ៉ែទង់ដែង វាផ្ទុកទៅដោយវីតាមីនជាច្រើន ហើយដែលអ្វីទាំងអស់នេះមានសារសំខាន់បំផុតសម្រាប់ការបំពេញមុខងាររាងកាយ ។ ខាងក្រោមនេះជាប្រយោជន៍ទឹកខ្ញីចំពោះសុខភាពអ្នកប្រើប្រាស់៖

១.ជួយព្យាបាលការខ្សោយផ្លូវភេទ: គឺគេត្រូវផឹកវាជាមួយស៊ុតស្ងោរត្រឹមជ័រព្នៅនិងទឹកឃ្មុំ។ ត្រូវពិសារៀងរាល់យប់ឱ្យបានយ៉ាងហោចណាស់រយៈពេលមួយខែ ។ វានឹងជួយពង្រឹងប្រព័ន្ធសិចហើយព្យាបាលការឆាប់ចេញទឹកកាម អសមត្ថភាពផ្លូវភេទ ការហៀរទឹកកាម(បុរស)ឬទឹករំអិល(នារី)ដោយមិនដឹងខ្លួននៅពេលយប់ ។

២.ក្អូតចង្អោរ : ខ្ញីមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយអាការៈក្អូតចង្អោរ ដែលបណ្តាលមកពីជម្ងឺ ឬការប្រើសារធាតុគីមីធ្វើឲ្យមនុស្សមួយចំនួនមានអាការៈចង់ក្អួត ចង្អោរនៅពេលព្រឹក។ ទំពារខ្ញីមូយដុំ អាចជម្រះការចង់ក្អូតចង្អោរ និងធ្វើឲ្យប្រសើរឡើងនូវ ការស្រូបយកសារជាតិចញ្ចិម ដែលបានបំបែកប្រូតេអ៊ីន និងជំនួយការរំលាយអាហារ។
៣-ប្រឆាំងនឹងការរលាក : ប្រសិទ្ធភាពមួយក្នុងចំណោមប្រសិទ្ធភាពជាច្រើនរបស់ទឹកខ្ញីគឺវាដើរតួជាភ្នាក់ងារប្រឆាំងនឹងការរលាកជាពិសេសការរលាកសន្លាក់ ។ ការសិក្សាពិសោធតាមបែបវិទ្យាសាស្ត្រមួយបានបង្ហាញថា អ្នកប្រើប្រាស់ទឹកខ្ញីប្រឈមតិចតួចនឹងជំងឺរលាកផ្សេងៗដ្បិតវាផ្ទុកទៅដោយសមាសធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយបង្កើនលំហូរឈាមថ្មីៗតាមរយៈការកម្ចាត់ចោលសមាសធាតុអាក្រក់ចេញពីរាងកាយ ។
៤.ជំងឺក្រពះ : ខ្ញីមានប្រសិទ្ធិភាពក្នុងកាការពារ ប្រឆាំងនិងរោគដំបៅក្រពះ ដែលធ្វើឲ្យលោកអ្នកជៀសផុតពីការធ្វើទុក្ខក្រពះដែលកើតឡើង។
៥-ទប់ស្កាត់មហារីក : មើមខ្ញីមានប្រសិទ្ធភាពសម្លាប់កោសិកាដែលបង្កឱ្យទៅជាជំងឺមហារីក ។ ការសិក្សាមួយបានបង្ហាញថា ពិសាមើមខ្ញីជួយបន្ថយល្បឿនលូតលាស់កោសិកាមហារីកសុដន់ ។

៦.ឈឺក្បាល : ខ្ញីត្រូវបានគេប្រើជាថ្នាំបំបាត់អាការៈឈឺក្បាល។ សូមយកខ្ញីទៅកិនឲ្យម៉ត់ រួចលាយជាមួយនិងទឹកក្តៅច្រោះយកតែតែទឹកខ្ងីសម្រាប់ផឹក ពេលនោះលោកអ្នកដឹងពីប្រសិទ្ធិភាព។
៧.ជម្ងឺគ្រុនផ្តាសាយ : ខ្ញីគឺជាឱសថដ៏មានប្រសិទ្ធិភាព ក្នុងការព្យាបាលជម្ងឺផ្តាសាយ និងជម្ងឺគ្រុនផ្តាសាយ។ យកទឹកខ្ញីមូយស្លាបព្រាកាហ្វេលាយជាមួយ និងទឹកឃ្មុំសម្រាប់ការឈឺបំពង់ក មួយវិញទៀតលោកអ្នកអាចផឹកទឹកខ្ញី ដើម្បីកាត់បន្ថយការតឹងច្រមុះ និងបំពង់កមិនស្រួល។
៨-ទប់ស្កាត់ដំណើរលើសឈាមភ្លាមៗ : ញីដើរតួនាទីក្នុងនាមជាសារធាតុធ្វើឱ្យឈាមរាវ និងកាត់បន្ថយដំណើរលើសឈាមភ្លាមៗ ។ អ្នកអាចបន្តក់ទឹកឃ្មុំ២-៣តំណក់ដើម្បីសម្រួលដល់រសជាតិ ។
៩-ជួយជំរុញដល់ការរំលាយអាហារក្នុងរាងកាយ : ពិសាទឹកខ្ញីជួយធ្វើឱ្យល្អប្រសើរដល់ការរំលាយអាហារ ក៏ព្រោះវាជួយបង្កើនល្បឿនចលនាអាហារចេញពីក្រពះទៅកាន់ពោះវៀន ។ បន្ថែមពីលើនេះ វាជួយសម្អាតរាល់សារធាតុពុលទាំងអស់ចេញពីរាងកាយ និងជួយព្យាបាលជំងឺពុលឡាន ។

១០-កាត់បន្ថយខ្លាញ់កូឡេស្តេរ៉ូល : ទឹកខ្ញីមានប្រសិទ្ធខ្ពស់ក្នុងការកាត់បន្ថយខ្លាញ់កូឡេស្តេរ៉ូល។ វាជួយកម្ចាត់ចោលនូវរាល់វត្ថុដែលរាំងស្ទះលំហូររបស់ឈាមក្នុងសរសៃឈាម។
១១.ការឈឺចាប់ : ខ្ញីអាចកាត់បន្ថយការឈឺចាប់ពេលមានរដូវ “វដ្តរដូវដំបូង” ។ ខ្ញីត្រូវបានគេស្គាល់ថា ជាឱសថអាចកាត់បន្ថយរោគសញ្ញានៃការឈឺពោះ និងជម្ងឺហើមពោះ នៅក្នុងពេលមកតរដូវ៕

*វិធីធ្វើទឹកខ្ញី ៖ ចិតសម្បកនិងហាន់មើមខ្ញីជាដុំតូចៗ ចាក់ទឹកចូលបន្តិចរួចដាក់ក្នុងម៉ាស៊ីនក្រឡុក ។ បន្ទាប់ពីក្រឡុងសព្វ យកវាចេញហើយសង្កត់ពូតត្រងយកទឹកជាការស្រេច ។ ក្នុងករណីពិបាកទទួលទាន អ្នកអាចបន្ថែមស្ករបន្តិច ។ អ្នកក៏អាចយកខ្ញីមកហាន់ជាចំណិតៗ ញាុំក៏ជាមួយអំបិលតិចៗបាន ឬ អាចដាក់លាយជាមួយទឹកក្តៅឧណ្ណៗ បានថេមទៀតផង ៕
By: Bonny